681 ezgif.com resize
Moneygramott moi1280x163px

ក្រសួងសុខាភិបាលឱ្យមន្ដ្រីពង្រឹងការផ្តល់សេវានៅមន្ទីរពេទ្យថ្នាក់ខេត្ត ស្រុក និងមណ្ឌលសុខភាព

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ ក្រសួងសុខាភិបាល ឱ្យថ្នាក់ដឹកនាំទទួលបន្ទុកការងារបន្តពង្រឹងការផ្តល់សេវានៅតាមមន្ទីរពេទ្យថ្នាក់ខេត្ត ស្រុក និងមណ្ឌលសុខភាព ចុះពិនិត្យផ្ទាល់ ជាប់ជាប្រចាំនៅមូលដ្ឋានសុខាភិបាល តាមបណ្តាខេត្ត ដើម្បីជួយពាំនាំ និងគាំទ្រផ្នែកបណ្តុះបណ្តាល បច្ចេកទេស និងបំពេញតម្រូវការតាមស្ថានភាពជាក់ស្តែង។ នេះបើតាមប្រសាសន៍លោក ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ថ្លែងក្នុងកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត លើកទី១ នៃខែវិច្ឆិកា។

លោក ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានណែនាំជាពិសេសឱ្យថ្នាក់ដឹកនាំទទួលបន្ទុកការងារបន្តពង្រឹងការផ្តល់សេវានៅតាមមន្ទីរពេទ្យថ្នាក់ខេត្ត ស្រុក និងមណ្ឌលសុខភាព ចុះពិនិត្យផ្ទាល់ ជាប់ជាប្រចាំនៅមូលដ្ឋានសុខាភិបាល តាមបណ្តាខេត្ត ដើម្បីជួយពាំនាំ និងគាំទ្រផ្នែកបណ្តុះបណ្តាល បច្ចេកទេស និងបំពេញតម្រូវការតាមស្ថានភាពជាក់ស្តែង។

លោក ឈាង រ៉ា បានលើកសរសើរដល់មន្រ្តីសុខាភិបាលនៅតាមមូលដ្ឋាន មន្ទីរពេទ្យបង្អែកស្រុក ខេត្ត ជាពិសេសមណ្ឌលសុខភាព ដែលផ្តល់សេវាជូនប្រជាពលរដ្ឋ ក្នុងឱកាសដែលឆ្លៀតចុះពិនិត្យនៅមណ្ឌលសុខភាពចុងកាល់ និងមណ្ឌលសុខភាពដូនកែន ខេត្តឧត្តរមានជ័យ ដែលមានមន្ត្រីសុខាភិបាល នៅរង់ចាំបម្រើសេវាជូនប្រជាពលរដ្ឋ ២៤ម៉ោង លើ២៤ម៉ោង៕


Khcct banner

អត្ថបទទាក់ទង