681 ezgif.com resize
Moneygramott moi1280x163px

អុំទូក៖កម្ពុជារៀបចំ«វេទិកា»សម្រាប់ភ្ញៀវទេសចរអន្តរជាតិដោយមានបកប្រែ៣ភាសា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ កម្ពុជានឹងរៀបចំ«វេទិកា»ដោយការផ្ដល់បដិសណ្ឋារកិច្ចជូនភ្ញៀវទេសចរអន្តរជាតិ មានដូចជាចែកជូនភេសជ្ជៈឥតគិតថ្លៃ, Headset (បកប្រែប្រដេញ ជាភាសាអង់គ្លេស បារាំង និងចិន) និងការបំពាក់ទូរទស្សន៍សម្រាប់ភ្ញៀវទេសចរអន្តរជាតិបានទស្សនា ការផ្សាយផ្ទាល់ចេញពីទូរទស្សន៍ជាតិកម្ពុជានូវសកម្មភាពនៃការប្រណាំងទូក បណ្ដែតប្រទីប និងការផ្សព្វផ្សាយ អំពីតំបន់គោលដៅសក្ដានុពលទេសចរណ៍ផ្សេងៗ។

ក្រសួងទេសចរណ៍នៅថ្ងៃទី០៦វិច្ឆិកានេះ បានចេញសេចក្តីជូនដំណឹងដល់ភ្ញៀវទេសចរ អន្ដរជាតិឱ្យបានជ្រាបថា គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ នឹងរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣។ ព្រឹត្តិការណ៍ ពិធីបុណ្យប្រពៃណីជាតិនេះ ជាឱកាសដ៏ល្អដើម្បីឱ្យភ្ញៀវទេសចរអន្តរជាតិស្វែងយល់កាន់តែច្បាស់អំពីវប្បធម៌ ប្រពៃណីទំនៀមទម្លាប់របស់ខ្មែរដែលមានតាំងពីបុរាណកាលមក នឹងជាព្រះរាជពិធីបុណ្យដ៏មានប្រជាប្រិយ បំផុតសម្រាប់ប្រជាពលរដ្ឋកម្ពុជា៕


Khcct banner

អត្ថបទទាក់ទង