ភ្នំពេញ៖ ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ព្រឹកថ្ងៃទី៦ វិច្ឆិកា មានភាពស្ងប់ស្ងាត់ និងសណ្ដាប់ធ្នាប់របៀបរៀបរយល្អ ទាំងនៅក្នុង និងក្រៅមណ្ឌល ប្រព្រឹត្តទៅតាមពេលវេលាដែលបានកំណត់។
នាព្រឹកថ្ងៃទី១ នៃដំណើរការសំណេរវិញ្ញាសា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មានភាពស្ងប់ស្ងាត់ និងសណ្ដាប់ធ្នាប់របៀបរៀបរយល្អទាំងនៅក្នុង និងក្រៅមណ្ឌល ដំណើរការប្រឡងបានប្រព្រឹត្តទៅតាមពេលវេលាដែលបានកំណត់។ វិញ្ញាសាទី១ នៅព្រឹកថ្ងៃទី១ នៃដំណើរការសំណេរពីម៉ោង ៧:៣០ ដល់ម៉ោង ៨:៣០ គឺមុខវិជ្ជាប្រវត្តិវិទ្យា សម្រាប់ថ្នាក់វិទ្យាសាស្ត្រ និងមុខវិជ្ជាផែនដី និងបរិស្ថានវិទ្យា សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម។
ជាមួយគ្នានោះ ក្រសួងអប់រំ អំពាវនាវដល់បេក្ខជនទាំងអស់ ត្រូវគោរពបទប្បញ្ញត្តិនៃការប្រឡងឱ្យបានល្អប្រសើរ ជាពិសេសមិនត្រូវយកជាប់ខ្លួននូវឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត។ ករណីរកឃើញថាបានប្រព្រឹត្តផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិតវិន័យ បេក្ខជននឹងត្រូវបានកំណត់ឱ្យធ្លាក់ដោយស្វ័យប្រវត្តិ៕