Cctime 6monthsfree desktop
Cc times  web banner kh (2)

អ្នកសង្កេតការណ៍ACUត្រៀមចេញទៅសង្កេតការណ៍ប្រឡងបាក់ឌុប

យុវជន
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
រូបភាព៖ កូ រដ្ឋា

ភ្នំពេញ៖ អ្នកសង្កេតការណ៍ស្ម័គ្រចិត្តរបស់អង្គភាពប្រឆាំងអំពើពុករលួយ (ACU) ប្រមាណ ៥៥៨នាក់ នៅថ្ងៃទី០៣វិច្ឆិកានេះ បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពី«តួនាទី ភារកិច្ចអ្នកសង្កេតការណ៍» សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ។

បើយោងតាមរបាយការណ៍ នៃកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ លើកទី២៧ បានឱ្យដឹងថា ឆ្នាំនេះ ACU នៅតែបន្តចូលរួមសង្កេតការណ៍នៃការប្រឡងបាក់ឌុប សំដៅធ្វើយ៉ាងណាឱ្យការប្រឡងប្រព្រឹត្តិទៅរលូន និងជោគជ័យ គ្មានអំពើពុករលួយកើតឡើង។ ACU គ្រោងនឹងដាក់មន្រ្តី ចំនួន ៦០០ នាក់ និងក្រៅពីនេះ ក៏មានអ្នកស្ម័គ្រចិត្តចំនួនជាង ៣.០០០ នាក់ផ្សេងទៀត ក៏នឹងចូលរួមសង្កេតការណ៍នៃការប្រឡងនេះផងដែរ។

រូបភាព៖ កូ រដ្ឋា

មុននឹងចេញទៅសង្កេតការណ៍ អង្គភាពប្រឆាំងអំពើពុករលួយ បានបណ្តុះបណ្តាលអំពីតួនាទីរបស់អ្នកសង្កេតការណ៍ សារាចរណែនាំ របស់រាជរដ្ឋាភិបាល ច្បាប់អប់រំ ច្បាប់សហលក្ខន្តិកៈមន្ត្រីរាជការ ច្បាប់ប្រឆាំងអំពើពុករលួយ និងបទបញ្ញាត្តិផ្សេងៗរបស់ក្រសួងអប់រំដែលដាក់កម្រិតវិន័យទៅលើបេក្ខជនប្រឡង និងបុគ្គលិកអប់រំ។

គួរបញ្ជាក់ថា ឆ្នាំ២០២៣នេះ ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ហើយចំពោះការប្រកាសលទ្ធផលវិញ គ្រោងនឹងធ្វើឡើងនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣៕

រូបភាព៖ កូ រដ្ឋា
រូបភាព៖ កូ រដ្ឋា


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង