ភ្នំពេញ៖ ក្រសួងអប់រំ នៅថ្ងៃទី ០៣ វិច្ឆិកានេះ បានដឹកជញ្ជូនហឹបវិញ្ញាសា សម្រាប់ត្រៀមរៀបចំដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាសម័យប្រឡង ០៦ វិច្ឆិកា ២០២៣ ទៅរក្សាទុកនៅតាមរដ្ឋបាលសាលារាជធានី-ខេត្ត។
ក្រសួងអប់រំ បានគូសបញ្ជាក់ថា អំពីដំណើរការនៃការទុកដាក់ហឹបវិញ្ញាសានេះ ដោយមានការចូលរួមពិនិត្យយ៉ាងហ្មត់ចត់ដោយស្មារតីទទួលខុសត្រូវខ្ពស់ពីសំណាក់ គណៈមេប្រយោគ គណៈកម្មការអប្បមាទទូទាំងប្រទេស អនុគណៈកម្មការអប្បមាទទូទាំងប្រទេស ព្រមទាំងអង្គភាពប្រឆាំងអំពើពុករលួយ អាជ្ញាធរដែនដីពាក់ព័ន្ធ ដើម្បីរក្សាបាននូវស្តង់ដានៃដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិប្រកបដោយប្រសិទ្ធភាពខ្ពស់។
គួរបញ្ជាក់ថា ក្រសួងអប់រំ នឹងរៀបចំដំណើរការប្រឡងសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនា សម័យប្រឡង៖ ០៦ វិច្ឆិកា ២០២៣ រយៈពេលពីថ្ងៃទី ០៦ ដល់ថ្ងៃទី ០៧ ខែ វិច្ចកា ឆ្នាំ ២០២៣នាពេលខាងមុខនេះ៕