ភ្នំពេញ៖ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នឹងប្រព្រឹត្តទៅនៅថ្ងៃទី៦-៧ វិច្ឆិកា ទូទាំងរាជធានី-ខេត្ត។ ជាមួយគ្នានោះក្រសួងទេសចរណ៍ បានសេចក្តីអំពាវនាវដល់ប្រតិបត្តិករទេសចរណ៍ ដែលជាម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មសេវាកម្មទេសចរណ៍ទាំងអស់ កុំដំឡើងថ្លៃសេវាកម្ម ឬ សម្រួលថ្លៃសេវាកម្មចំពោះអនុរក្ស និងសិស្សានុសិស្ស ក្នុងអំឡុងពេលដំណើរការប្រឡងខាងមុខនេះ។
ក្នុងកំឡុងប្រឡងបាក់ឌុបនេះ អនុរក្ស និងសិស្សានុសិស្សអាចនឹងចាំបាច់បម្លាស់ទីមកទីរួមខេត្ត ឬតាមទីតាំងមណ្ឌលប្រឡងផ្សេងៗ ដែលឆ្ងាយពីទីលំនៅបច្ចុប្បន្ន។ ដូចនេះក្រសួងទេសចរណ៍ អំពាវនាវដល់ប្រតិបត្តិករទេសចរណ៍ដែលជាម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មសេវាកម្មទេសចរណ៍ទាំងអស់ ជាពិសេសចំពោះអាជីវកម្មសេវាកម្មស្នាក់នៅទេសចរណ៍ សេវាកម្មម្ហូបអាហារ និងសេវាកម្មដឹកជញ្ជូនអ្នកដំណើរ កុំដំឡើងថ្លៃសេវាកម្ម ឬ សម្រួលថ្លៃសេវាកម្មចំពោះអនុរក្ស និងសិស្សានុសិស្ស ក្នុងអំឡុងពេលដំណើរការប្រឡងសញ្ញាបត មធ្យមសិក្សាទុតិយភូមិនាពេលខាងមុខនេះ៕