Cctimesw1140xh150cm copy

ជនបោកប្រាស់ជនជាតិចិនចំណេញជាង៤០លានដុល្លារក្នុងរយៈពេល២ឆ្នាំត្រូវបានចាប់ខ្លួន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ថៃ៖ មន្ត្រីមកពីការិយាល័យស៊ើបអង្កេតកណ្តាលរបស់ប្រទេសថៃ (CIB) បានបង្ក្រាបលើក្រុមជនបោកប្រាស់ជាជនជាតិចិន ដែលបានក្លែងបន្លំឈ្មោះហាងមាសដ៏ល្បី និង ប្រព្រឹត្តការក្លែងបន្លំវិនិយោគដោយត្រឹមតែរយៈពេល២ឆ្នាំមកនេះពួកគេរកបានប្រាក់ចំណេញប្រមាណ៤០ដុល្លារពីការបោកប្រាស់។បច្ចុប្បន្នអាជ្ញាធរថៃ បានចាប់ខ្លួនក្រុមបោកប្រាស់ទាំងអស់នោះបានចំនួន២៦នាក់ និង បានរឹបអូសសម្ភារមួយចំនួនធំផងដែរ។

ប្រតិបត្តិការទ្រុងទ្រាយធំរបស់ប៉ូលិសថៃ បានធ្វើឡើងនៅទីតាំងចំនួន២១កន្លែង ក្នុងខេត្តចំនួន ៨ រួមមានទីក្រុងបាងកក ផាធុមថានី សាមុតប្រាកាន សាមុតសាខុន ឈុនបុរី និងសុរិន និងចាប់ខ្លួនជនសង្ស័យចំនួន ២៦ នាក់ រួមទាំងជនជាតិចិនចំនួន ៤ នាក់។

ក្នុងប្រតិបត្តិការនោះ ប៉ូលិសបានរឹបអូសសរុបជាទឹកប្រាក់ចំនួន ៣០,៩២៨,៣០៥បាត រួមទាំងសាច់ប្រាក់ចំនួន ២៨ លានបាត សៀវភៅធនាគារ ចំនួន ២៣ ក្បាល, ទូរស័ព្ទដៃចំនួន ២១ គ្រឿង, កាតទូរសព្ទចំនួន ១៩, កុំព្យូទ័រចំនួន ៣ គ្រឿង, លុយសុទ្ធចំនួន ១០ ម៉ឺនបាត, ឧបករណ៍កាមេរ៉ាសុវត្ថិភាព និង ឯកសារមួយចំនួនទៀត។

បើតាមសមត្ថកិច្ចថៃ ជនបោកប្រាស់បានបើកគណនីហ្វេសប៊ុក ហើយក្លែងខ្លួនជាហាងលក់មាសដ៏ល្បីក្នុងប្រទេសថៃ ដោយពួកគេបានយកល្បិច "ការវិនិយោគរយៈពេល ខ្លី និងទទួលបានផលចំណេញរហ័ស" ដែលអាចទទួលបានផលចំណេញខ្ពស់លើការវិនិយោគពី ២០%-៣០% ដោយបានអញ្ជើញ និងទាក់ទាញអតិថិជនឱ្យមកបណ្តាក់ទុន បន្ទាប់ពីជនរងគ្រោះបានផ្ទេរប្រាក់រួច ពួកគេបានកំណត់លក្ខខណ្ឌជាច្រើន និង យកប្រាក់រត់គេចខ្លួនបាត់ ។

ជនរងគ្រោះជាច្រើនត្រូវបានចាញ់បោកប្រាស់ បានដាក់ពាក្យបណ្តឹងទៅអាជ្ញាធរពីការខាតបង់ទឹកប្រាក់រហូតដល់ ៤ លានបាត ហើយជនរងគ្រោះខ្លះបានវិនិយោគរហូតដល់ ៣.២ លានបាត។

ទឹកប្រាក់មួយផ្នែកនៃប្រាក់ដែលលួចបានពីការក្លែងបន្លំវិនិយោគត្រូវបានប្រើប្រាស់ ដើម្បីបំប្លែងជាទ្រព្យសម្បត្តិ និង ទំនិញ ហើយបន្ទាប់មកទំនិញទាំងនេះត្រូវបាននាំចេញទៅកាន់ប្រទេសជិតខាង ដើម្បីរកប្រាក់ចំណេញ។ ទឹកប្រាក់ផ្នែកមួយទៀតនៃប្រាក់ដែលលួចត្រូវបានបំប្លែងទៅជារូបិយប័ណ្ណគ្រីបតូ។ទំហំទឹកប្រាក់ក្នុងប្រព័ន្ធផ្ទេរប្រាក់ក្នុងរយៈពេល២ ឆ្នាំមានរហូតដល់ ១.២ ពាន់លានបាត ប្រហែល៤០លានដុល្លារអាម៉េរិក។

បច្ចុប្បន្នសមត្ថកិច្ចបានធ្វើការចោទប្រកាន់ ក្រុមបក្ខពួកពីបទល្មើសពាក់ព័ន្ធដូចជា បទល្មើសឆបោក និង ការបោកប្រាស់សាធារណជនតាមរយៈការឃោសនាមិនពិត និង បង្កការខាតបង់ដល់សាធារណជន ព្រមទាំងធ្វើការស៊ើបអង្កេតជាបន្តបន្ទាប់ ដើម្បីផ្តន្ទាទោសតាមច្បាប់។


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង