Img 1426
Swift cc time

ពលរដ្ឋម្នាក់បានលែងត្រីរាជ១ក្បាល ប្រវែង១,៥ម៉ែត្រ ចូលក្នុងបឹងទន្លេសាបវិញ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

សៀមររាប៖ ពលរដ្ឋម្នាក់រស់នៅ នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប បានលែងត្រីរាជ១ក្បាល ប្រវែង១,៥ម៉ែត្រ ចូលក្នុងបឹងទន្លេសាបវិញ បន្ទាប់ពីនេសាទបានកាលពីថ្ងៃទី៣០ តុលា កន្លងទៅ។ សកម្មភាពនេះ ជាគំរូដ៏ល្អ ក្នុងការចូលរួមចំណែកថែរក្សា ការពារ និងអភិរក្សត្រី ដែលជិតផុតពូជនេះ ឱ្យមានវត្តមានកាន់តែច្រើនក្នុងដែលទឹកធម្មជាតិ។

បើតាម រដ្ឋបាលជលផល លោក ដែង ម៉ៅ នៅភូមិទី៦ សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ខេត្តសៀមរាប បានលែងប្រភេទត្រីរាជ១ក្បាល ដែលនេសាទបាន ទម្ងន់៥០គីឡូក្រាម ប្រវែង១,៥ម៉ែត្រ ចូលក្នុងបឹងទន្លេសាបវិញ។ សកម្មភាពនេះ ជាគំរូដ៏ល្អ ក្នុងការចូលរួមចំណែកថែរក្សា ការពារ និងអភិរក្សត្រី ដែលជិតផុតពូជនេះ។

ជាមួយគ្នានោះ រដ្ឋបាលជលផល អំពាវនាវដល់អ្នកនេសាទ ចូលរួមថែរក្សានិងការពារប្រភេទត្រីដែលកំពុងរងគ្រោះថ្នាក់ ដោយលែងត្រឡប់វិញ នៅពេលបងប្អូននេសាទបាន ដើម្បីថែរក្សាវត្តមានរបស់ប្រភេទត្រីទាំងនេះនៅក្នុងធម្មជាតិ សម្រាប់កូនចៅជំនាន់ក្រោយ៕


Khcct banner

អត្ថបទទាក់ទង