Cctimesw1140xh150cm copy

ជប៉ុន ផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាដែលចេះជប៉ុន និងកំពុងស្នាក់នៅទីនោះ

យុវជន
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុនប្រកាសថា មូលនិធិអាហារូបករណ៍អន្តរជាតិម៉ាប៊ូឈិ (Mabuchi International Scholarship Foundation) ប្រកាសផ្តល់អាហារូបករណ៍សម្រាប់និស្សិតកម្ពុជាដែលចេះភាសាជប៉ុន និងកំពុងស្នាក់នៅប្រទេសជប៉ុន សម្រាប់ឆ្នាំសិក្សា២០២៤។

សម្រាប់លក្ខខណ្ឌនៃការផ្តល់អាហារូបករណ៍ឱ្យនោះគឺ៖

• ជានិស្សិតកំពុងរៀន ឬនឹងចូលរៀនថ្នាក់បរិញ្ញាបត្រ

• ជានិស្សិតដែលចំណាយការសិក្សា និងស្នាក់នៅក្នុងប្រទេសជប៉ុនដោយខ្លួនឯង

• ត្រូវការធនធានរៀនបន្តថ្នាក់មហាវិទ្យាល័យ ហើយគ្រួសាររកបានចំណូលតិចជាង៥លានយ៉េនក្នុងមួយឆ្នាំ

• ភាសាជប៉ុនល្អ និងមាន GPA យ៉ាងតិច២.៥

• មានសុខភាពល្អ ឧស្សាហ៍ព្យាយាម និងមិនកំពុងជាប់អាហារូបករណ៍ដទៃ

• ត្រូវគោរពតាមលក្ខខណ្ឌផ្សេងៗរបស់មូលនិធិ។

គួរបញ្ជាក់ថា និស្សិតដែលទទួលបានអាហារូបករណ៍នេះ នឹងទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជា ប្រាក់អាហារូបករណ៍ប្រចាំខែចំនួន១០ម៉ឺនយ៉េន (ខែមេសា ឆ្នាំ២០២៤ ដល់ខែមីនា ឆ្នាំ២០២៥)។ និស្សិតក៏អាចស្នើសុំអាហារូបករណ៍បន្ថែមបានដោយយោងតាមលទ្ធផលសិក្សាប្រចាំឆ្នាំ។ បន្ថែមពីនេះ និស្សិតនឹងទទួលបានប្រាក់បង់ថ្លៃចូលរៀន ៣០ម៉ឺនយ៉េន សម្រាប់និស្សិតឆ្នាំទី១។ អ្នកសិក្សាដែលជានិស្សិតនៅប្រទេសជប៉ុន ដែលមានចំណាប់អារម្មណ៍អាចចុះឈ្មោះបានតាមរយៈ (khley.com/MBC24) អាហារូបករណ៍នេះ នឹងឈប់ទទួលពាក្យនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង