Cctimesw1140xh150cm copy

តម្លៃប្រេងឡើងខ្ពស់ចំពេលជម្លោះនៅមជ្ឈិមបូព៌ាបង្កកាន់តែអាក្រក់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
​ស្ថានីយ​ប្រេង​ឆៅ Kozmino នៅ​ច្រាំង​ឈូង​សមុទ្រ Nakhodka ក្បែរ​ទីក្រុង​កំពង់ផែ Nakhodka ប្រទេស​រុស្ស៊ី 

អ៊ីរ៉ង់៖ តម្លៃប្រេងបានកើនឡើងខ្ពស់លើកដំបូងចាប់តាំងពីការផ្ទុះសង្រ្គាមអ៊ីស្រាអែល-ប៉ាឡេស្ទីននៅតំបន់មជ្ឈិមបូព៌ា ការកើនឡើងខ្លាំងនេះបានកំពុងធ្វើឲ្យក្រុមអ្នកវិនិយោគសម្តែងការព្រួយបារម្ភជាខ្លាំងដល់ការផ្គត់ផ្គង់ប្រេងនៅជុំវិញតំបន់។ប្រេងឆៅ Brent បានកើនឡើង $៨៥.០១ ក្នុងមួយបារ៉ែល ខណៈពេលដែលប្រេងឆៅរបស់អាម៉េរិក West Texas Intermediate បានកើនឡើងដល់ $៨០.៩០ ក្នុងមួយបារ៉ែល។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់បានរាយការណ៍ថា មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ Ayatollah Ali Khamenei បានអំពាវនាវឱ្យរដ្ឋមូស្លីមបញ្ឈប់ការនាំចេញប្រេង និងអាហារទៅកាន់ប្រទេសអ៊ីស្រាអែល ដោយលោកបានទាមទារឱ្យបញ្ចប់ការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា។អ៊ីរ៉ង់ ដែលជាសមាជិកនៃអង្គការប្រទេសនាំចេញប្រេង (OPEC) ផលិតប្រេងបានប្រហែល ២.៥ លានបារ៉ែលក្នុងមួយថ្ងៃនៃប្រេងឆៅក្នុងឆ្នាំ។

មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ Ayatollah Ali Khamenei

កាលពីថ្មីៗនេះកងកម្លាំងអ៊ីស្រាអែលបានសម្លាប់មេបញ្ជាការក្រុមហាម៉ាស់ម្នាក់ទៀតកាលពីថ្ងៃពុធនៅក្នុងការវាយប្រហារលើកទីពីររបស់អ៊ីស្រាអែលលើជំរុំជនភៀសខ្លួន Jabalia នៃតំបន់ហ្គាហ្សាក្នុងរយៈពេលពីរថ្ងៃ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង