Img 1426
Swift cc time

ប្រទីបជាង៣០គ្រឿងត្រៀមចូលរួមបណ្តែតក្នុងព្រះរាជពិធីបុណ្យអុំទូក

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ ក្រុមការងារនៃអាជ្ញាធរជាតិ នៅថ្ងៃទី ១ ខែ វិច្ចកានេះ បាននឹងកំពុងមមាញឹក ក្នុងការរៀបចំដំឡើង នឹងតុបតែងប្រទីប ដើម្បីត្រៀមបណ្ដែត នៅក្នុងឱកាសនៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសុំពះព្រះខែ ដែលប្រារពឡើងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី ២៦-២៧ និង ២៨ ខែវិច្ឆិកា ឆ្នាំ ២០២៣ខាងមុខ នៅរាជធានីភ្នំពេញ មុខព្រះបរមរាជវាំង។

លោក អឿ ទិត្យ មេការរៀបចំប្រទីប សម្រាប់ព្រះរាជពិធីបុណ្យអុំទូក បានឲ្យដឹងថា ការរៀបចំដំឡើងប្រទីបបានចាប់ផ្ដើមពីថ្ងៃទី ២៨ ខែ កញ្ញា នឹងគ្រោងបញ្ចប់នៅថ្ងៃទី ២០ ខែ វិច្ចការ ឆ្នាំ២០២៣ខាងមុខនេះ។ សម្រាប់ការរៀបចំការដំឡើងនូវប្រទីបនៅក្នុង ១គ្រឿង ពួកគាត់ត្រូវប្រើកម្លាំងកម្មករជាង ៤០នាក់ ក្នុងការដំឡើងប្រទីបចំនួន ១គ្រឿង នឹងចំណាយពេលរៀបចំការដំឡើងរយៈពេល ១ថ្ងៃពេញ។

បើតាមលោក អឿ ទិត្យ ចំពោះការរៀបចំដំឡើងប្រទីបនេះ គឺគាត់ត្រូវធ្វើការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់បន្ថែមទៀត ដូចជាភ្លើង និង រូបភាពផ្សេងៗទៀត ដែលបានបានរៀបចំដំឡើងផងដែរ។ ហើយសម្រាប់ការដាក់នូវរូបភាពនីមួយៗ លោកត្រូវប្រើពេលពី ៥ ទៅ ៦ថ្ងៃ ក្នុងការត្រួតពិនិត្យនៃរចនាបទរបស់ប្រទីបនីមួយៗ ឲ្យត្រូវទៅតាមស្ដងដារនៃគម្រោងរបស់ក្រសួងស្ថាប័នដែលត្រូវរៀបចំ។

គួរបញ្ជាក់ថា ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ នឹងចាប់ផ្ដើមនៅថ្ងៃទី ២៦-២៨ ខែ វិច្ចកា ឆ្នាំ ២០២៣ខាងមុខ ដើម្បីអប់អរសាទរនៃព្រះរាជពិធីបុណ្យជាតិដែលប្រជាជនកម្ពុជាទូរទាំងប្រទេសតែងតែប្រារពឡើងជារៀងរាល់ឆ្នាំ។ ហើយសម្រាប់ការរៀបចំដំឡើងប្រទីបទាំងអស់មានចំនួនប្រមាណជាង ៣០ គ្រឿង នឹងត្រៀមបណ្ដែតនៅលើផ្ទៃទឹកនៃទន្លេមេង្គង នៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសុំពះព្រះខែ រយៈពេល ៣ថ្ងៃ មុខព្រះបរមរាជវាំង នេះបើយោងតាមក្រុមការងាររៀបចំប្រទីបបានលើកឡើង៕


Khcct banner

អត្ថបទទាក់ទង