ភ្នំពេញ៖ ព្រះរាជាណាចក្រកម្ពុជានឹងទទួលឥទ្ធិពលពីប្រព័ន្ធនៃសម្ពាធខ្ពស់ពីប្រទេសចិន ជាមួយនឹងការចាប់ផ្តើមទទួលនូវរបបខ្យល់មូសុងឦសាន។នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម សម្រាប់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣។
ក្រសួងធនធានទឹក បានឲ្យដឹងថា តាមបណ្តាខេត្តនៅប៉ែកខាងជើង ប៉ែកឦសាន និងបណ្ដាខេត្តនៅជាប់មាត់សមុទ្រ អាចពុំមានភ្លៀងធ្លាក់ ឬមានភ្លៀងធ្លាក់នៅក្នុងកម្រិតតិចតួច ជាមួយនឹងទំហំទឹកភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដីពី ១០% ទៅ ២០%។
រីឯនៅរាជធានីភ្នំពេញ បណ្តាខេត្តនៅទិសខាងត្បូង និងទិសខាងកើតជាប់នឹងប្រទេសវៀតណាម អាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីខ្សោយទៅមធ្យម ជាមួយនឹងទំហំទឹកភ្លៀងធ្លាក់គ្របណ្តប់លើផ្ទៃដីពី ២០% ទៅ ៣០%៕