Cctimesw1140xh150cm copy

លោក Blinken នឹងទៅបំពេញទស្សនកិច្ចនៅអ៊ីស្រាអែលនាសប្តាហ៍នេះ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក លោក Antony Blinken

វ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក លោក Antony Blinken នឹងចាប់ផ្តើមដំណើរទស្សនកិច្ចថ្មីមួយទៅកាន់មជ្ឈិមបូព៌ានៅថ្ងៃសុក្រទី ៣ ខែវិច្ឆិកាខាងមុខនេះជាដំណើរទស្សនកិច្ចក្នុងការបង្ហាញការគាំទ្របន្ថែមទៀតដល់ប្រទេសអ៊ីស្រាអែល ចំពេលដែលសង្រ្គាមរបស់អ៊ីស្រាអែលប្រឆាំងនឹងក្រុមហាម៉ាស់ជាការឆ្លើយតបនឹងការវាយប្រហារថ្ងៃទី ៧ ខែតុលាកំពុងតែផ្ទុះកាន់តែខ្លាំងរកថ្ងៃបញ្ចប់មិនទាន់ឃើញ។

អ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិកលោក Matthew Miller បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអង្គារថា "លោក Blinken នឹងធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែលនៅថ្ងៃសុក្រនេះសម្រាប់កិច្ចប្រជុំជាមួយសមាជិកនៃរដ្ឋាភិបាលអ៊ីស្រាអែល ហើយបន្ទាប់មកនឹងធ្វើដំណើរទស្សនកិច្ចទៅកាន់តំបន់មួយចំនួនទៀត" ។

សម័យប្រជុំនៃទំនាក់ទំនងការទូតក្នុងតំបន់បានកើតឡើង ដោយអ្នកការទូតអាម៉េរិកបានធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសជាច្រើនរួមមាននៅហ្ស៊កដានី អារ៉ាប៊ីសាអូឌីត អារ៉ាប់រួម អេហ្ស៊ីប និង នៅអ៊ីស្រាអែល។លោកបានអមដំណើរលោកប្រធានាធិបតី Joe Biden ទៅជួបជាមួយមន្ត្រីរដ្ឋាភិបាលអ៊ីស្រាអែល និងជនរងគ្រោះក្នុងអំឡុងពេលដំណើរទស្សនកិច្ចរយៈពេលមួយថ្ងៃរបស់មេដឹកនាំសហរដ្ឋអាម៉េរិកទៅកាន់ទីក្រុង Tel Aviv កាលពីថ្ងៃទី ១៨ ខែតុលា។

ជំនួបលោក បៃដិន និង នាយករដ្ឋមន្រ្តីអ៊ីស្រាអែលកាលពីកន្លងទៅ

ដោយឡែកក្រសួងសុខាភិបាលហ្គាហ្សាបានឱ្យដឹងថា ការទម្លាក់គ្រាប់បែកសងសឹករបស់អ៊ីស្រាអែលបានសម្លាប់មនុស្សជាង ៨,៥០០ នាក់ ដែលបង្កឱ្យមានកំហឹងរីករាលដាលនៅក្នុងតំបន់ និងជុំវិញពិភពលោក។សហរដ្ឋអាម៉េរិក គឺជាអ្នកគាំទ្រដ៏ធំបំផុតរបស់អ៊ីស្រាអែល ដោយផ្តល់ជំនួយយោធាយ៉ាងច្រើន។លោក Biden បានស្នើឱ្យសភាអនុម័តការផ្តល់មូលនិធិបន្ថែមសម្រាប់អ៊ីស្រាអែល ក៏ដូចជាអ៊ុយក្រែន៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង