Cctimesw1140xh150cm copy

នាយករដ្ឋមន្ត្រីអ៊ីស្រាអែលច្រានចោលបទឈប់បាញ់នៅតំបន់ហ្គាហ្សា

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
នាយករដ្ឋមន្ត្រី​អ៊ីស្រាអែលលោក Benjamin Netanyahu

ហ្សេរុយសាឡឹម៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu ថ្លែងឲ្យដឹងថាបទឈប់បាញ់ក្នុងសង្គ្រាមរបស់អ៊ីស្រាអែល ប្រឆាំងនឹងក្រុមហាម៉ាស "នឹងមិនកើតឡើងទេ" ស្របពេលដែលអង្គការសហប្រជាជាតិបានព្រមានថា មិនមានជំនួយគ្រប់គ្រាន់នឹងចូលមកដើម្បីបំពេញ "តម្រូវការមនុស្សធម៌ "សម្រាប់ជួយជនរងគ្រោះដែលកំពុងតែស្ថិតក្នុងតំបន់ហានិភ័យនៅឡើយនោះទេ។

កងកម្លាំងជើងគោកអ៊ីស្រាអែលបានប្រយុទ្ធនៅខាងក្នុងតំបន់ហ្គាហ្សាស្ទ្រីប ហើយបានបើកការវាយប្រហារតាមអាកាសដោយបានវាយលុកទឹកដីប៉ាឡេស្ទីនដែលគ្រប់គ្រងដោយក្រុមហាម៉ាស់ជាការឆ្លើយតបទៅនឹងការវាយប្រហារកាលពីថ្ងៃទី ៧ ខែតុលា ដែលជាការសម្លាប់មនុស្សច្រើនបំផុតក្នុងប្រវត្តិសាស្ត្រអ៊ីស្រាអែល។

ប្រតិបត្តិការយោធាកាន់តែខ្លាំងឡើងបានបង្កើនការភ័យខ្លាចយ៉ាងខ្លាំងសម្រាប់ប្រជាជន ២.៤ លាននាក់នៃតំបន់ហ្គាហ្សា ជាកន្លែងដែលក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាសនិយាយថាមនុស្សជាង ៨,៣០០ នាក់ត្រូវបានសម្លាប់។ នៅក្នុងបទសម្ភាសន៍មួយទៅកាន់សារព័ត៌មានបរទេស លោក Netanyahu បាននិយាយថា បទឈប់បាញ់ជាមួយក្រុមហាម៉ាស់និងមិនអាចកើតមានជាដាច់ខាត លោកបានព្រមានផងដែលលខ្មាន់កាំភ្លើងប៉ាឡេស្ទីនបានសម្លាប់មនុស្ស ១៤០០ នាក់ និងចាប់ចំណាប់ខ្មាំងជាង ២៣០ នាក់ ដែលសុទ្ធសឹងជាជនជាតិអ៊ីស្រាអែល។

សម្រាប់លោក Netanyahu "ការអំពាវនាវឱ្យមានបទឈប់បាញ់គឺជាការអំពាវនាវឱ្យអ៊ីស្រាអែលចុះចាញ់នឹងក្រុមហាម៉ាស់ ដើម្បីចុះចាញ់នឹងអំពើភេរវកម្មរបស់ក្រុមហាម៉ាស់បានធ្វើដាក់ពលរដ្ឋអ៊ីស្រាអែល" លោកបានប្តេជ្ញាថាអ៊ីស្រាអែលនឹង "ប្រយុទ្ធរហូតដល់សមរភូមិនេះត្រូវបានឈ្នះ" ។

បន្ថែមពីនេះសម្ព័ន្ធមិត្តអ៊ីស្រាអែលដែលជាសម្ព័ន្ធមិត្តរបស់អាម៉េរិកក៏បានជំទាស់នឹងបទឈប់បាញ់ដែរ។អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិលោក John Kirby បាននិយាយថា "យើងមិនជឿថាបទឈប់បាញ់គឺជាចម្លើយត្រឹមត្រូវនៅពេលនេះទេ" ហើយ "ការផ្អាក" ដើម្បីទទួលបានជំនួយទៅកាន់តំបន់ហ្គាហ្សា គួរតែត្រូវបានពិចារណាជំនួសវិញ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង