681 ezgif.com resize
Moneygramott moi1280x163px

អាជ្ញាធរជាតិរៀបចំតុបតែង ដើម្បីត្រៀមព្រះរាជពិធីបុណ្យឯករាជ្យជាតិ នាពេលខាងមុខ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ អាជ្ញាធរជាតិ នៅថ្ងៃទី ២៩ តុលា បាននឹងកំពុងមមាញឹកក្នុងការរៀបចំតុបតែង នឹងដាក់តាំងរូបព្រះឆាយាល័ក្ស ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសនៃព្រះរាជពិធីបុណ្យឯករាជ្យជាតិ នៅថ្ងៃទី ០៩ ខែ វិច្ចកា ឆ្នាំ ២០២៣ ស្ថិតនៅមុខព្រះបរមរាជវាំង។

ក្រុមការងារនៃអាជ្ញាធរជាតិ បានឲ្យដឹងថា ការរៀបចំតុបតែ នឹងការរៀបចំដាក់តាំងរូប ព្រះឆាយាល័ក្ស ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហមុនី នាពេលនេះ គឺដើម្បីត្រៀមរៀបចំនូវការអបអរសាទរនៃ ព្រះរាជពិធីបុណ្យឯករាជ្យជាតិ នៅថ្ងៃទី ០៩ ខែ វិច្ចកា ឆ្នាំ ២០២៣នាពេលខាងមុខ។ ហើយការងារអាជ្ញាធរជាតិ បានចាប់ផ្ដើមរៀបចំឡើងតុបតែង ចាប់ពីថ្ងៃទី ១៦ ខែ តុលា ឆ្នាំ២០២៣ ហើយនឹងគ្រោងបញ្ជាប់ នៅថ្ងៃទី ០៧ ខែ វិច្ចកា ឆ្នាំ២០២៣ មុនថ្ងៃនៃព្រះរាជពិធីបុណ្យឯករាជ្យជាតិ មកដល់រយៈពេលពីថ្ងៃ។

គួរបញ្ជាក់ថា ការរៀបចំនេះ ក៏ដើម្បីរំលឹកនូវការចង់ចាំនៃស្នាព្រះហស្ថដ៏ឧត្ដុងឧត្តមរបស់ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ក្នុងការទាមទារឯករាជ្យ ពីក្រោមការដាក់អាណានិគមបារាំងមកលើកម្ពុជា កាលពីថ្ងៃទី ១១ ខែ សីហា ឆ្នាំ១៨៦៣ រហូតដល់ ថ្ងៃទី០៩ ខែ វិច្ចកា ឆ្នាំ ១៩៥៣ ទើបប្រទេសកម្ពុជាទទួលឯករាជ្យ ទាំងស្រុងពីសាធារណរដ្ឋបារាំង៕


Khcct banner

អត្ថបទទាក់ទង