Cctimesw1140xh150cm copy

យុវជន ខឹម រ៉ូនីចន ជាប់និន្ទេស A លើជំនាញផ្នែកតុបតែងលម្អ

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ យុវជន ខឹម រ៉ូនីចន និស្សិតសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ប្រឡងបញ្ចប់ថ្នាក់បរិញ្ញាបត្រសិល្បៈសូនរូប ឆ្នាំ ២០២២-២៣ ទទួលបានបាននិទ្ទេស A លើជំនាញផ្នែកតុបតែងលម្អ ជំនាន់ទី ២៥ ក្រោមប្រធានបទ «សារមន្ទីរព្រះបរមរតនកោដ្ឋ»។

លោក ខឹម រ៉ូនីចន ជ្រើសរើសប្រធានបទ «សារមន្ទីរព្រះបរមរតនកោដ្ឋ» សម្រាប់ការប្រឡងបញ្ចប់ការសិក្សា ដោយសារតែប្រទេសកម្ពុជាកំំពុងរៀបចំប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២៣) ដែលកម្ពុជាទទួលបានឯករាជ្យ ពីអាណានិគមនិយមបារាំង។ ជាលទ្ធផល លោក ខឹម រ៉ូនីចន ទទួលបានបាននិទ្ទេស A សម្រាប់ការប្រឡងបញ្ចប់ថ្នាក់បរិញ្ញាបត្រសិល្បៈសូនរូប។

ក្នុងនាមជានិស្សិតផ្នែកសិល្បៈសូនរូប លោក ខឹម រ៉ូនីចន ចូលរួមរម្លឹកឱ្យឃើញពីព្រះរាជបេសកកម្មដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែររបស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុត ធ្វើការតស៊ូក្នុងក្របខ័ណ្ឌនៃព្រះរាជបូជនីយកិច្ច ដើម្បីទាមទារឯករាជ្យដ៏ពិតប្រាកដនៅកម្ពុជា៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង