Img 1426
Swift cc time

លោក ឃួង ស្រេង៖«ស្ពានអាកាសព្រះមុនីវង្ស»នឹងបញ្ចប់ការសាងសង់មុនផែនការ៤ខែ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ស្ពានអាកាសព្រះមុនីវង្ស គ្រោងនឹងបញ្ចប់ការសាងសង់មុនផែនការប្រមាណ ០៤ខែផង ពោលគឺ ជំហានទី១ នឹងបញ្ចប់មុនចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ២០២៤ (ក្នុងគម្រោងខែសីហា ២០២៤) និង ជំហានទី២ នឹងបញ្ចប់មុនចូលឆ្នាំប្រពៃណីជាតិ ឆ្នាំ២០២៥ (ក្នុងគម្រោងខែសីហា ឆ្នាំ២០២៥)។

លោកអភិបាល បានបញ្ជាក់ថា ស្ពានអាកាសព្រះមុនីវង្ស ប្រសព្វរវាងមហាវិថីព្រះមុនីវង្ស មហាវិថីសម្តេចតេជោ ហ៊ុន សែន និង មហាវិថីយោធពលខេមរភូមិន្ទ (ផ្លូវ២៧១) ដែលកំពុងសាងសង់យ៉ាងសស្រាក់សស្រាំ ក៏គ្រោងនឹងបញ្ចប់ការសាងសង់មុនផែនការប្រមាណ ០៤ខែផងដែរ ពោលគឺ ជំហានទី១ នឹងបញ្ចប់មុនចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ២០២៤ និង ជំហានទី២ នឹងបញ្ចប់មុនចូលឆ្នាំប្រពៃណីជាតិ ឆ្នាំ២០២៥។

ជាមួយគ្នានេះ លោកអភិបាល ក៏បានស្នើសុំក្នុងអំឡុងពេលនេះ អធ្យាស្រ័យ និងការយោគយល់ពីសំណាក់បងប្អូនប្រជាពលរដ្ឋធ្វើចរាចរណ៍ឆ្លងកាត់ ដែលអាចបង្ករការរំខានពីការដ្ឋានសំណង់កំពុងសាងសង់៕


Khcct banner

អត្ថបទទាក់ទង