681 ezgif.com resize
Moneygramott moi1280x163px

ខេត្តកណ្តាលត្រៀមរៀបចំ«ពិធីប្រណាំងទូក» ខណៈទូកជិត៨០ចុះឈ្មោះចូលរួមប្រកួត

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

កណ្តាល៖ អាជ្ញាធរខេត្តកណ្តាល កំពុងតែមមាញឹករៀបចំតុបតែងសម្អាតសោភ័ណភាព នៅតាមមាត់ទន្លេក្រុងតាខ្មៅ ដើម្បីត្រៀមអបអរសាទរពិធីប្រណាំងទូក ប្រចាំឆ្នាំរបស់ខ្លួន។គិតត្រឹមថ្ងៃទី ២៧ តុលានេះ មានទូកចំនួន៧៥ទូកបានមកចុះឈ្មោះប្រកួតប្រជែងនិងមានកីឡាករចូលរួមប្រមាណជាង៤ពាន់នាក់។

យោងតាមរបាយការណ៍របស់គណៈកម្មការរៀបចំ ពិធីប្រណាំងទូក បានគូសបញ្ជាក់ថា គិតមកត្រឹមពេលនេះ មានទូកចុះឈ្មោះចូលរួមប្រណាំង មានចំនួន ៧៥ទូក ក្នុងនោះមាន៖ ទូកខ្នាតអន្តរជាតិ នារី ចំនួន ០២ទូក, ទូកខ្នាតអន្តរជាតិបុរស ចំនួន ៣៤ទូក, ទូកអុំ បុរស ចំនួន ៣៤ទូក និង ទូកចែវបុរស ចំនួន ០៥ទូក ។ក្នុងចំណោម៧៥ទូក គឺមានកម្លាំងអុំចំនួន ៣៥៤៦នាក់ កម្លាំងត្រៀម ចំនួន ៦៦៣នាក់ សរុបរួម ចំនួន ៤២០៩នាក់។ការប្រណាំងមានចំនួន៣លើកគឺព្រឹក ១លើក និង រសៀល ២លើក។

ក្រៅពីការប្រណាំងទូកក៏មានផងដែរ ការរៀបចំស្តង់ពិព័ណ៍ ទំនិញ ការបាញ់កាំជ្រួច និង តន្រ្តីសម័យ ដែលអនុញ្ញាតឱ្យប្រជាពលរដ្ឋអាចដើរលេងកំសាន្តនៅពេលរាត្រី។បច្ចុប្បន្នរដ្ឋបាលខេត្តកណ្តាលកំពុងរៀបចំសម្អាតសោភ័ណភាពក្រុង មានដូចជា អនាម័យ សម្រាមបរិស្ថាន សន្តិសុខ សណ្តាប់ធ្នាប់ នៅក្នុងពិធីនេះ ប្រកបដោយសុខសុវត្ថិភាព និង ភាពសប្បាយរីករាយជូនប្រជាពលរដ្ឋដែលនឹងអញ្ជើញមកទស្សនា ជាពិសេស ត្រូវត្រៀមក្រុមគ្រូពេទ្យប្រចាំការ។

គួរបញ្ជាក់ថា រដ្ឋបាលខេត្តកណ្តាលនឹងរៀបចំពិធីប្រណាំងទូកនៅមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ ខាងមុខនេះ។ជាពិធីរៀបចំឡើងចំពេលដែលរាជរដ្ឋាភិបាលកម្ពុជាប្រារព្ធព្រះរាជពិធីបុណ្យខួបលើកទី១៩ នៃការឡើងគ្រងរាជ សម្បត្តិរបស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា៕


Khcct banner

អត្ថបទទាក់ទង