ចិន៖ ប្រទេសចិន នៅថ្ងៃទី ២៦ តុលា បានបាញ់បង្ហោះយានអវកាស Shenzhou-17 ដោយជោគជ័យ ក្នុងការបញ្ជូនក្រុមអវកាសយានិក ៣ នាក់ ទៅកាន់ទីអវកាសសម្រាប់បេសកកម្មរយៈពេលប្រាំមួយខែ។ យានអវកាសនេះ ត្រូវបានផលិតឡើងដោយស្ថិតនៅពីលើរ៉ុក្កែត Long March-2F ដែលបាញ់បង្ហោះពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Jiuquan នៅភាគពាយព្យប្រទេសចិន។
យោងតាមទិន្នន័យបាញ់បង្ហោះ និងការគណនារបស់រ៉ុក្កែតមជ្ឈមណ្ឌលគ្រប់គ្រងការបាញ់បង្ហោះតាមលំហអាកាសប៉េកាំង បានផ្អែកលើការត្រួតពិនិត្យទិន្នន័យ រ៉ុក្កែតដឹកជញ្ជូន Long March 2F Y17 ដោយបញ្ជូនយានអវកាស Shenzhou-17 បានទៅដល់ទីកន្លែងដែលបានកំណត់ទុក។ បន្ទាប់ពីចូលដល់គន្លងតារាវិថី យានអវកាស Shenzhou-17 បានធ្វើការដោយស្វ័យប្រវត្តិ និងចតជាមួយនឹងច្រកខាងមុខនៃម៉ូឌុលស្នូលស្ថានីយអវកាស Tianhe ដែលបង្កើតបានជាការរួមបញ្ចូលគ្នានៃម៉ូឌុលបី និងយានអវកាសបី។ ក្រុមនាវិក Shenzhou-17 ក៏បានអនុវត្តវិទ្យាសាស្ត្រអវកាសក្នុងគន្លងផ្សេងៗ ក្នុងការសាកល្បងពិសោធន៍បន្ទុកកម្មវិធី ព្រមទាំងអនុវត្តសកម្មភាពក្រៅប្រព័ន្ធ នឹងធ្វើការថែទាំស្ថានីយអវកាសផ្សេងទៀត ដើម្បីបង្កើនប្រសិទ្ធភាពប្រតិបត្តិការ និងសមត្ថភាពក្នុងដោះស្រាយបញ្ហារបស់ស្ថានីយអវកាសផងដែរ។
គួរបញ្ជាក់ថា កាលពីឆ្នាំ ២០២១ លោក Tang Hongbo ដែលជាអវកាសយានិកជើងចាស់ ធ្លាប់បានទៅបំពេញបេសកកម្មក្នុងយានអាវកាស Shenzhou-12 ។ ចំណែកលោក Tang Shengjie ជាមុខមាត់ថ្មី ហើយក៏ជាអវកាសយានិកវ័យក្មេងបំផុតរបស់ចិន ដែលបានទៅដល់ស្ថានីយអវកាសផងដែរ៕