681 ezgif.com resize
Swift cc time

សាកលវិទ្យាល័យជិត២០នៅជប៉ុន ផ្តល់ព័ត៌មានអាហារូបករណ៍ដល់និស្សិតកម្ពុជាទៅសិក្សានៅជប៉ុន

យុវជន
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) នាថ្ងៃទី២៧-២៨ តុលា រៀបចំ«ពិព័រណ៍ការសិក្សានៅប្រទេសជប៉ុនឆ្នាំ២០២៣» មានសាកលវិទ្យាល័យល្បីៗ នៅប្រទេសជប៉ុនជិត២០ចូលរួមក្នុងពិព័រណ៍នេះ ដែលនឹងផ្តល់ព័ត៌មានអាហារូបករណ៍ដល់និស្សិតកម្ពុជាទៅសិក្សានៅជប៉ុន។

រយៈពេលពីរថ្ងៃ CJCC រៀបចំកម្មវិធីអប់រំ ស្តីពីការសិក្សានៅប្រទេសជប៉ុនចាប់ពីថ្ងៃទី២៧-២៨តុលា។ សម្រាប់អ្នកចង់បន្តការសិក្សានៅប្រទេសជប៉ុន ហើយចង់ដឹងបន្ថែមពីព័ត៌មានរបស់សាកលវិទ្យាល័យ សិស្សានុសិស្ស និងសាធារណជន អាចមកជួបជាមួយអ្នកតំណាងសាកលវិទ្យាល័យ ដើម្បីប្រឹក្សាយោបល់ និងស្តាប់បទបង្ហាញពីសាកលវិទ្យាល័យរបស់ពូកគេផ្ទាល់ នៅCJCC។

សាកលវិទ្យាល័យជិត២០ ដែលចូលរួមក្នុងពិព័រណ៍ការសិក្សានៅប្រទេសជប៉ុន រួមមាន សាកលវិទ្យាល័យ Yamanashi, សាកលវិទ្យាល័យ TOYO, សាកលវិទ្យាល័យ ASIA, សាកលវិទ្យាល័យ Okayama, មហាវិទ្យាល័យ Osaka Christian College, មហាវិទ្យាល័យ International College of Liberal Arts (iCLA), សាកលវិទ្យាល័យ Kyoto, សាកលវិទ្យាល័យKyushu, និង សាកលវិទ្យាល័យមួយចំនួនទៀត៕


Khcct banner

អត្ថបទទាក់ទង