Cctimesw1140xh150cm copy

អាម៉េរិកតាមប្រមាញ់ឃាតករបាញ់រះសម្លាប់មនុស្ស១៨នាក់ និងរបួស១៣នាក់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ជនសង្ស័យ Robert Card 

អាម៉េរិក៖ មនុស្ស១៨នាក់ស្លាប់ និង១៣នាក់រងរបួសនៅក្នុងការបាញ់ប្រហារដ៏ធំនៅរដ្ឋ Maine ខណៈប៉ូលិសសម្ងាត់កំពុងតាមប្រមាញ់ខ្មាន់កាំភ្លើង ។លោក Mike Sauschuck ស្នងការសុវត្ថិភាពសាធារណៈរដ្ឋ Maine បានប្រាប់អ្នកយកព័ត៌មានក្នុងអំឡុងសន្និសីទសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា អាជ្ញាធរកំពុងព្យាយាមស្វែងរកទីតាំងជនសង្ស័យមានឈ្មោះថា Robert Card អាយុ ៤០ ឆ្នាំ ។

ប៉ូលីសរាប់រយនាក់ និងភ្នាក់ងារ FBI ប្រហែល ៨០ នាក់ និងទីភ្នាក់ងារផ្សេងទៀតបានចូលរួមនៅក្នុងការស្វែងរកជនសង្ស័យដែលបានបើកការវាយប្រហារសម្លាប់មនុស្សយ៉ាងសាហាវព្រៃផ្សៃ។អ្នកស្រុកដែលរស់នៅក្នុងតំបន់រងគ្រោះត្រូវបានអាជ្ញាធរព្រមាននិងឲ្យស្វែងរកកន្លែងសុវត្ថិភាពបណ្តោះអាសន្ន។

ការវាយប្រហារដ៏សាហាវបានចាប់ផ្តើមបន្តិចមុនម៉ោង៧យប់ ល្ងាចថ្ងៃពុធនៅឯតំបន់ Sparetime Recreation ដែលជាកន្លែងលេងប៊ូលីងដែលជនសង្ស័យបានបើកការវាយប្រហារ។ ប៉ូលីសរដ្ឋ Col. William Ross បាននិយាយក្នុងសន្និសីទសារព័ត៌មានថាមាន បុរស ៦ នាក់ និងស្ត្រី ១ នាក់បានស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ។ បច្ចុប្បន្ននេះប៉ូលីសអាម៉េរិកជាច្រើននាក់កំពុងសម្រុកនាំគ្នាតាមចាប់ជនសង្ស័យមកកាត់ទោសតាមផ្លូវច្បាប់៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង