Cctimesw1140xh150cm copy

វគ្គផ្ដាច់ព្រ័ត្រនៃកម្មវិធី«បញ្ញវន្តឌីជីថល»នឹងចាក់ផ្សាយនៅថ្ងៃទី២៧តុលា

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ វគ្គផ្ដាច់ព្រ័ត្រនៃកម្មវិធីបញ្ញវន្តឌីជីថល នឹងចាក់ផ្សាយនៅថ្ងៃទី២៧ ខែតុលា បន្ទាប់ពីរយៈពេល ១៤សប្ដាហ៍បានកន្លងផុតទៅ ដែលមានការប្រកួតប្រជែងយ៉ាងស្វិតស្វាញរវាងសិស្សឆ្នើមមកពីគ្រប់ខេត្តក្រុងទូទាំងប្រទេសកម្ពុជា។

ប្រភពរូបភាព៖ គេហទំព័រហ្វេសប៊ុក Digital Talents

កម្មវិធីបញ្ញវន្តឌីជីថលត្រូវបានផលិតឡើងដោយសមស្របទៅតាមឆន្ទៈរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងចូលរួមគាំទ្រដោយក្រសួង អប់រំយុវជន និងកីឡា។ វគ្គផ្ដាច់ព្រ័ត្រនៃកម្មវិធីបញ្ញវន្តឌីជីថល នឹងចាក់ផ្សាយនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង6ល្ងាច នៅលើទំព័ររបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។

ប្រភពរូបភាព៖ គេហទំព័រហ្វេសប៊ុក Digital Talents

បើតាមគេហទំព័រជាផ្លូវការរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍(MPTC) បានឱ្យដឹងថា កម្មវិធីបិទការប្រកួតជ័យលាភីបញ្ញវន្តឌីជីថល២០២៣នឹងមានការចូលរួមក្រោមអធិបតីលោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលនឹងប្រគល់រង្វាន់ទៅកាន់ជ័យលាភីនៅវគ្គផ្ដាច់ព្រ័ត្រ។ព្រឹត្តិការណ៍នេះបានធ្វើឡើងនៅសណ្ឋាគារ រ៉ូសវូឌ ភ្នំពេញ (Rosewood Phnom Penh)។

ប្រភពរូបភាព៖ គេហទំព័រហ្វេសប៊ុក Digital Talents

ក្នុងចំណោមបេក្ខភាពចុងក្រោយទាំង៦រូប ជើងឯកនៃកម្មវិធីនឹងទទួលបានប្រាក់រង្វាន់១៥.០០០.០០០រៀល លេខ2 ទទួលបានប្រាក់រង្វាន់១០.០០០.០០០រៀល និងលេខ3ទទួលបានប្រាក់រង្វាន់៥.០០០.០០០រៀល។ ចំណែកឯបេក្ខភាពបីរូបនឹងទទួលបានអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រពេញម៉ោងរយៈពេល4ឆ្នាំពេញ នៅទៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ។


កម្មវិធីនេះកើតមានឡើងដោយស្របទៅតាមគោលដៅ និងគំនិតផ្តួចផ្តើមរបស់ក្រសួង ក្នុងការពង្រឹងចំណេះដឹងឌីជីថលដល់យុវជនកម្ពុជា និងឆ្លៀតឱកាសនេះផងដែរដើម្បីលើកកម្ពស់ចំណេះដឹងខាងផ្នែកប្រព័ន្ធបច្ចេកវិទ្យាស្របទៅតាមឆន្ទៈ និងចក្ខុវិស័យនៃគម្រោងកម្ពុជាឆ្ពោះទៅឌីជីថលរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ នៅក្នុងវគ្គនីមួយៗនៃកម្មវិធីបញ្ញវន្តឌីជីថលរដូវកាលទី១កន្លងមកនេះបានបង្ហាញឲ្យឃើញថាកម្មវិធីបញ្ញវន្តឌីជីថលគឺជាការប្រកួតប្រជែងលំដាប់ថ្នាក់ជាតិដោយមានការចូលរួមពីវត្តមានបេក្ខជន និងបេក្ខនារីមកពីទូទាំងខេត្តក្រុងនៃ ប្រទេសកម្ពុជា ដើម្បីមកបង្ហាញពីភាពក្លាហាន ចំណេះដឹង ភាពច្នៃប្រឌិត និងជំនាញឌីជីថលរបស់ពួកគេ។

ប្រភពរូបភាព៖ គេហទំព័រហ្វេសប៊ុក Digital Talents

គួរបញ្ជាក់ផងដែរថា កម្មវិធីបញ្ញវន្តឌីជីថល គឺជាកម្មវិធីមួយដែលរៀបរាងដោយក្រុមហ៊ុន iDEN Agency ជាទីភ្នាក់ងារ និងជាដៃគូរដែលផ្ដល់ដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និងស្មោះត្រង់៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង