ចិន៖លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានផ្តល់អនុសាសន៍សំខាន់អំពីការទប់ស្កាត់យ៉ាងម៉ឺងម៉ាត់នូវទង្វើខ្ជះខ្ជាយម្ហូបអាហារ។លោកបានសង្កត់ធ្ងន់ថា ត្រូវមានមនៈសិការស្តីពីហានិភ័យចំពោះសន្តិសុខស្បៀងអាហារ ជាពិសេសឆ្នាំនេះវិបត្តិកូវីដ19បាននិងកំពុងរាលដាលនៅពិភពលោក ការនេះកាន់តែដាស់តឿនយើងឱ្យយកចិត្តទុកដាក់លើបញ្ហានេះ។
លោក ស៊ី ជីនភីង បានសង្កត់ធ្ងន់ថា ត្រូវបង្កើនការដាក់តែងច្បាប់ពាក់ព័ន្ធ ពង្រឹងការត្រួតពិនិត្យ ចាត់វិធានការប្រកបដោយប្រសិទ្ធភាព និងបង្កើនការងារអប់រំផ្សព្វផ្សាយជាទូទៅថែមមួយទៀតក្នុងប្រទេស ជួយប្រជាពលរដ្ឋបណ្តុះបណ្តាលទំលាប់សន្សំសំចៃ ដើម្បីបង្កើតបរិយាកាសសាធារណៈក្នុងសង្គមដែលចាត់ទុកការខ្ជះខ្ជាយជាការគួរឱ្យអាមាស ការសន្សំសំចៃជាការមានកិត្តិយោស។
លោក ស៊ី ជីនភីង តែងតែយកចិត្តទុកដាក់ខ្ពស់លើសន្តិសុខស្បៀងអាហារ លោកបានផ្តួចផ្តើមថាត្រូវខិតខំសន្សំសំចៃ ប្រឆាំងនឹងការខ្ជះខ្ជាយ ព្រមទាំងជំរុញឱ្យអប់រំក្មេងៗនិងសិស្សានុសិស្សត្រូវមានគុណធម៌ដែលសន្សំសំចៃនិងឧស្សាព្យាយាម ។
សូមបញ្ជាក់ថា ចាប់ពីសមាជបក្សកុម្មុយនិស្តចិនលើកទី18មក គ្រប់ទីកន្លែងរបស់ចិនបានចាត់វិធានការជាច្រើន ខិតខំដោះស្រាយបញ្ហាខ្ជះខ្ជាយ ជាពិសេសទង្វើខ្ជះខ្ជាយម្ហូបអាហារដែលប្រើថវិការជាតិដែលប្រជាជនប្រឆាំងយ៉ាងខ្លាំង បានត្រូវទប់ស្កាត់ដោយមានប្រសិទ្ធភាព៕អត្ថបទវិទ្យុមិត្តភាពកម្ពុជាចិន

