Cctimesw1140xh150cm copy

ចិនបង្កើនទិន្នផលដំណាំពោត នៅរដូវស្លឹកឈើជ្រុះកាន់តែកើនឡើង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ចិន៖ នៅតំបន់ Zhangwu ក្នុងខេត្ត Liaoning ដែលជាតំបន់ផលិតគ្រាប់ធញ្ញជាតិដ៏សំខាន់មួយនៅភាគឦសាននៃប្រទេសចិន បានត្រៀមខ្លួនរួចជាស្រេចដើម្បីទទួលបានការរីកចម្រើនយ៉ាងខ្លាំងនៅក្នុងវិស័យផលិតកម្មពោត ដោយសារការអនុវត្តបច្ចេកវិទ្យាកសិកម្មកាន់តែទំនើប។ យោងតាមលទ្ធផលនៃគំរូប្រមូលផលចុងក្រោយក្នុងប្រទេសចិន ទិន្នផលពោតនៅក្នុងស្រុកកំពុងតែមានការកើនឡើងជាខ្លាំងដែលបានជួយជំរុញវិស័យផលិតកម្មឲ្យឈានដល់កម្រិតពិសេសមួយទៀត។

លោក Li Shaokun មន្ត្រីជំនាញ ក្នុងតំបន់ Liaoning បានធ្វើគំរូប្រមូលផលរួមមួយ ហើយលោកបានសង្កេតឃើញថា លទ្ធផលបានធ្វើឲ្យមានការភ្ញាក់ផ្អើលសម្រាប់ទិន្នផលពោតនៅឆ្នាំដែលមានការកើនឡើងខ្ពស់។លោកអះអាងថា ជាធម្មតាកសិករចិនទទួលបានទិន្នផលជាមធ្យមប្រហែល ៧,៥០០ គីឡូក្រាមក្នុងមួយហិកតា ក្នុងចំណោមដីនីមួយៗមានផ្ទៃដី ប្រហែល ៦,៦៧ ហិកតា។

លោក Sun Jigang ជាកសិករដាំពោត បានលើកឡើងថា បច្ចេកទេសដាំដែលប្រជាពលរដ្ឋពឹងផ្អែកខ្លាំង បូកផ្សំនឹងបច្ចេកវិទ្យាបញ្ជូនទឹក និងជី គឺជាកត្តារួមចំណែកយ៉ាងខ្លាំងក្នុងការបង្កើនទិន្នផលឲ្យបានច្រើនម្យ៉ាងទៀត បច្ចេកទេសដាំដែលក៏ត្រូវពឹងផ្អែកខ្លាំងទៅលើការប្រើប្រាស់ធនធានដីជាអតិបរមា និងសម្រេចបាននូវការកើនឡើងនៃដង់ស៊ីតេដាំ ដោយកាត់បន្ថយគម្លាតរវាងដំណាំ ដើម្បីបង្កើនទិន្នផលដំណាំឲ្យកាន់តែមានប្រសិទ្ធភាព។

មន្ត្រីជំនាញ់បានគូសបញ្ជាក់ថា បច្ចេកវិជ្ជាបញ្ជូនទឹក និងជីរួមបញ្ចូលគ្នា គឺជាបច្ចេកវិទ្យាកសិកម្មថ្មីមួយ ដែលរួមបញ្ចូលគ្នានូវប្រព័ន្ធធារាសាស្រ្ត វាបានទាញយកប្រយោជន៍ពីប្រព័ន្ធធារាសាស្ត្រ។ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា ទឹក និងសារធាតុចិញ្ចឹមអាចត្រូវបានអនុវត្តក្នុងលក្ខណៈទាន់ពេលវេលា និងតាមសមាមាត្រដោយផ្ទាល់ទៅនឹងតម្រូវការរបស់ដំណាំនៅដំណាក់កាលលូតលាស់ខុសៗគ្នា។

គួរបញ្ជាក់ថា ប្រទេសចិនមានគម្រោងបង្កើនទិន្នផលពោតលើផ្ទៃដីជាង ១៣,៣៣៣ ហិកតា នឹងបានកាត់បន្ថយការប្រើប្រាស់ជីគីមីដោយជោគជ័យបានចំនួន ១,០៣០ តោន និងសន្សំសំចៃទឹកបានជាង ៣០ លានម៉ែត្រគូប។ ការអនុវត្តបច្ចេកវិទ្យាថ្មី បានធ្វើឱ្យទិន្នផលពោតជា មធ្យមនៅក្នុងវិស័យកសិកម្ម ក្នុងទីក្រុង Zhangwu បានកើនឡើង ៦៣,៨% បើធៀបនឹងរយៈ ពេល ៣ ឆ្នាំមុន៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង