681 ezgif.com resize
Swift cc time

ពិព័រណ៍ AERO Asia Show នឹងទាក់ទាញសហគ្រាសចិនជាង២០០

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ចិន៖ ពិព័រណ៍ AERO Asia Show នាពេលខាងមុខនៅទីក្រុង Zhuhai ភាគខាងត្បូងប្រទេសចិន ត្រូវបានគេរំពឹងថានឹងទាក់ទាញក្រុមហ៊ុនជាង ២០០ នៅក្នុងឧស្សាហកម្មអាកាសចរណ៍ និងយន្តហោះគ្មានមនុស្សបើក ដើម្បីបង្ហាញផលិតផលរបស់ខ្លួន។ព្រឹត្តិការណ៍ AERO Asia Show លើកទីមួយ គ្រោងនឹងធ្វើឡើងនៅមជ្ឈមណ្ឌលពិព័រណ៍អាកាសអន្តរជាតិ Zhuhai ចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៦ ខែវិច្ឆិកា ដោយមានអ្នកតាំងពិព័រណ៍មកពីប្រទេស និងតំបន់ជិត ២០ រួមទាំងសហរដ្ឋអាម៉េរិក ចក្រភពអង់គ្លេស និងអាល្លឺម៉ង់។

យោងតាមផែនការ នឹងមានការសម្តែងការហោះហើររយៈពេល ៧០ នាទី និងការបង្ហាញពីការហោះហើររបស់យន្តហោះគ្មានមនុស្សបើក ឧទ្ធម្ភាគចក្រ និងយន្តហោះផ្សេងទៀតជារៀងរាល់ថ្ងៃក្នុងអំឡុងពេលរយៈពេល ៤ ថ្ងៃ។

លោក Gu Zhen អនុប្រធាននាយកដ្ឋានទីផ្សារនៃក្រុមហ៊ុន Zhuhai Airshow Group Company បានឲ្យដឹងថា "ឥឡូវនេះយើងរំពឹងថាក្រុមហ៊ុនជាង ២០០ មកពីឧស្សាហកម្មអាកាសចរណ៍ទូទាំងពិភពលោក នឹងចូលរួមក្នុងការតាំងពិព័រណ៍នេះ។ យើងក៏នឹងមានយន្តហោះ និងយន្តហោះគ្មានមនុស្សបើកជាង ៨០ នៃប្រភេទផ្សេងៗគ្នាដាក់តាំងនៅក្នុងសាលតាំងពិព័រណ៍របស់យើងផងដែរ។ បន្ថែមពីនេះក៏មានក្រុមកីឡាកាយសម្ព័ន្ធសរុបចំនួនបួនមកពីក្នុងនិងក្រៅប្រទេសចូលរួមសម្តែងក្នុងកម្មវិធី AERO Asia Show ផងដែរ៕

ពាក្យទាក់ទង: AERO Asia Show
Khcct banner

អត្ថបទទាក់ទង