Cctimesw1140xh150cm copy

«ខ្ទីង»មេបាមួយគូនៅភ្នំតាម៉ៅ បង្កើតកូនបានចំនួន០៥ក្បាល គិតត្រឹមឆ្នាំ២០២៣នេះ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

តាកែវ៖ គិតត្រឹមឆ្នាំ២០២៣នេះ ខ្ទីងមេបាមួយគូនេះបង្កើតកូនបានចំនួន០៥ក្បាល ដោយលើកទីមួយនៅឆ្នាំ២០១៦បង្កើតបានកូនញី លើកទីពីរនៅឆ្នាំ២០១៨បង្កើតបានកូនឈ្មោល លើកទីបីនៅឆ្នាំ២០២០បង្កើតបានឈ្មោល លើកទីបួននៅ២០២២បង្កើតបានកូនញី និងលើកទីប្រាំបង្កើតបានកូនខ្ទីងញីនៅឆ្នាំ២០២៣។

នៅឧទ្យានសួនសត្វ ភ្នំតាម៉ៅ កូនខ្ទីងញីមួយក្បាលត្រូវបានបង្កើតនៅថ្ងៃសៅរ៍ ទី២១ ខែតុលា ឆ្នាំ២០២៣។ កូនខ្ទីងញីដែលទើបនឹងកើតនេះកំពុងស្ថិតក្រោមការតាមដានយ៉ាងយកចិត្តទុកដាក់ពីមន្ត្រីបសុពេទ្យ និងអ្នកថែរក្សាសត្វព្រៃនៃឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម«ភ្នំតាម៉ៅ»។

ម្តាយរបស់ខ្ទីងនេះត្រូវបានសង្គ្រោះមកពីខេត្តមណ្ឌលគិរី កាលពីឆ្នាំ២០០៦ ដោយកាលនោះទើបតែមាន អាយុប្រហែល៣ខែប៉ុណ្ណោះ។ ក្រោយពីទទួលបានការចិញ្ចឹម ថែរក្សានៅឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម«ភ្នំតាម៉ៅ» រហូតដល់ពេញវ័យបន្តពូជត្រូវបានដាក់ឲ្យរស់នៅជាមួយខ្ទីងឈ្មោលដែលបាននាំយកមកពីប្រទេសបារាំងនាឆ្នាំ ២០០៩។

ខ្ទីងជាសត្វព្រៃដែលចូលចិត្តរស់នៅក្នុងព្រៃស្រោង ព្រៃល្បោះ និងវាលស្មៅ ស៊ីល្បះខ្ចី ទំពាំង ស្មៅ និងវល្លិ៍ជាអាហារ។ ខ្ទីងញីអាចបង្កើតបានកូនមួយក្បាលបន្ទាប់ពពោះរយៈពេល ០៩ខែ។ នៅក្នុងប្រទេកម្ពុជា ខ្ទីងមានវត្តមាននៅភូមិភាគឦសាន ភូមិភាគខាងជើង ខេត្តកោះកុង ពោធិសាត់ (ជួរភ្នំក្រវាញ) និងខេត្តកំពង់ស្ពឺ។

បច្ចុប្បន្នខ្ទីងស្ថិតក្នុងក្រុមប្រភេទសត្វមានដោយកម្រ និងមានដង់ស៊ីតេរស់នៅកម្រិតទាប។ កម្រឃើញប្រភេទនេះរស់នៅតាមវាលទំនាបណាស់ ព្រោះខ្ទីងមិនចូលចិត្តកម្តៅថ្ងៃយូរពេកទេ។ ខ្ទីងត្រូវបានចុះក្នុងបញ្ជីក្រហម IUCN (VU) ថាជាប្រភេទងាយរងគ្រោះថ្នាក់ជាសាកល ក្នុងឧបសម្ព័ន្ធទី១ នៃអនុសញ្ញាសាយតេស៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង