681 ezgif.com resize
Swift cc time

កុមារីនៅសៀមរាបសាកល្បងបង្កើត«ល្បែងសិក្សា»តាមរយៈគម្រោង STEM Skills4Girls

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

សៀមរាប៖ ក្រុមកុមារីនៅខេត្តសៀមរាប សាកល្បងបង្កើតល្បែងសិក្សា ដោយប្រើប្រាស់បំណិនក្នុងការច្នៃប្រឌិត និងការសរសេរកូដ ដើម្បីសាកល្បងបង្កើតល្បែងសិក្សាក្នុងកម្មវិធីអប់រំបែបស្តែម តាមរយៈគម្រោង STEM Skills4Girls។

ក្រុមកុមារីនៅក្នុងសាលារៀនគោលដៅចំនួន៤ក្នុងខេត្តសៀមរាប បានប្រើប្រាស់បំណិនក្នុងការច្នៃប្រឌិត និងការសរសេរកូដ ដើម្បីសាកល្បងបង្កើតល្បែងសិក្សាក្នុងកម្មវិធីអប់រំបែបស្តែម តាមរយៈគម្រោងសាកល្បង ដែលមានឈ្មោះថា STEM Skills4Girls ក្រោមការគាំទ្រដោយអង្គការយូនីសេហ្វសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា។

គម្រោងនេះ ត្រូវបានអនុវត្តសាកល្បងក្នុងគោលដៅ ផ្តល់ឱ្យស្ត្រីវ័យក្មេងកម្ពុជានូវសិទ្ធអំណាច ជំនាញ និងចំណេះដឹង ដើម្បីឈោងចាប់ឱកាសការងារក្នុងវិស័យបច្ចេកវិទ្យា និងបញ្ជ្រាបឧស្សាហកម្ម Gaming Education ក្នុងវិស័យអប់រំ។ ក្នុងការអនុវត្តគម្រោងនេះ សាលារៀនចំនួន៤ ក្នុងខេត្តសៀមរាប ត្រូវបានជ្រើសរើសធ្វើជាសាលាគោលដៅ ដើម្បីអនុវត្តគម្រោង រួមមាន អនុវិទ្យាល័យ អរញ្ញរង្ស៊ី អនុវិទ្យាល័យ ហ៊ុន សែន រលួស អនុវិទ្យាល័យ សម្តេចតេជោ ហ៊ុន សែន ចាន់ស និងអនុវិទ្យាល័យ កែវពណ៌។

សិស្សានុសិស្សនៃសាលាគោលដៅ នឹងទទួលបានអត្ថប្រយោជន៍ដូចជា ការសិក្សាសាកល្បងកម្មវិធីសិក្សា STEM ដែលត្រូវបានចងក្រងឡើងស្របតាមគោលដៅអប់រំរបស់ក្រសួងអប់រំ យុវជន និងកីឡា ការទទួលបានការណែនាំពីអ្នកជំនាញផ្នែកឧស្សាហកម្មបច្ចេកវិទ្យា និងឱកាសចូលរួមប្រកួតប្រជែងកម្មវិធី Game Jam/hackathon៕


Khcct banner

អត្ថបទទាក់ទង