Cctimesw1140xh150cm copy

អង្គការភ្លែនប្រកាសដាក់ដំណើរការជាផ្លូវការ«ក្របខ័ណ្ឌសាលារៀនសុវត្ថិភាព»

សង្គម
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
លោក យី គឹមថាន នាយកស្តីទីប្រចាំប្រទេសអង្គការភ្លែនអន្តរជាតិកម្ពុជា 

ភ្នំពេញ៖ អង្គការភ្លែនអន្តរជាតិកម្ពុជា និងអង្គការមូលនិធិសិទ្ធិកុមារ នាថ្ងៃទី២៤ តុលា រៀបចំសិក្ខាសាលាថ្នាក់ជាតិដើម្បីដាក់ឱ្យដំណើរការជាផ្លូវការនូវក្របខ័ណ្ឌសាលារៀនសុវត្ថិភាព។ សិក្ខាសាលានេះ បានផ្សព្វផ្សាយពីឯកសារគាំទ្រការអនុវត្ត«កម្មវិធីសាលាកុមារមេត្រី»ផ្តោតលើក្របខណ្ឌសាលារៀនសុវត្ថិភាព ក៏ដូចជាផ្សព្វផ្សាយពីឯកសារគាំទ្រការអនុវត្ត«កម្មវិធីសាលាកុមារមេត្រី» ដល់មន្ត្រីអប់រំ និងអ្នកពាក់ពន្ធ័ និង ពង្រឹងកិច្ចសហការរវាងក្រសួងអប់រំ មន្ទីរអប់រំ និងស្ថាប័នដែលពាក់ព័ន្ធ ទាំងអស់ក្នុងការពង្រីកវិសាលភាពនៃការអនុវត្ត «កម្មវិធីសាលាកុមារមេត្រី» ដល់គ្រឹះស្ថានសិក្សាទូទាំងប្រទេសកម្ពុជា។

ដោយមានការសហការជាមួយក្រសួងអប់រំ អង្គការភ្លែនអន្តរជាតិកម្ពុជា និងអង្គការមូលនិធិសិទ្ធិកុមារ បានរៀបចំសិក្ខាសាលាថ្នាក់ជាតិដើម្បីដាក់ឱ្យដំណើរការជាផ្លូវការនូវក្របខ័ណ្ឌសាលារៀនសុវត្ថិភាព។ សិក្ខាសាលានេះ មានគោលបំណងចែករំលែកពីគោលការណ៍ណែនាំស្តីពីក្របខ័ណ្ឌសុវត្ថិភាពសាលារៀនទៅដល់អ្នកពាក់ព័ន្ធសំខាន់ៗ រួមមាននាយកដ្ឋានពាក់ព័ន្ធនៃក្រសួងអប់រំ និងមន្ទីរអប់រំខេត្ត។ បន្ថែមពីលើនេះ សិក្ខាសាលានេះក៏មានបំណងពង្រឹងការសហការរវាងក្រសួងអប់រំ មន្ទីរអប់រំខេត្ត ការិយាល័យអប់រំស្រុក និងស្ថាប័នពាក់ព័ន្ធ ដើម្បីពង្រីកវិសាលភាពនៃការអនុវត្តគោលការណ៍ណែនាំនេះទៅដល់ស្ថាប័នអប់រំនៅក្នុងប្រទេសកម្ពុជា។

លោក ចិន្ដ ទេពសំអុល នាយកប្រតិបត្តិ អង្គការមូលនិធិសិទ្ធិកុមារ

លោក យី គឹមថាន នាយកស្តីទីប្រចាំប្រទេសអង្គការភ្លែនអន្តរជាតិកម្ពុជា បានលើកឡើងថា ការអនុវត្តគោលការណ៍ណែនាំស្តីពីក្របខ័ណ្ឌសុវត្ថិភាពសាលា នឹងជួយគាំទ្រ និងលើកទឹកចិត្តអ្នកពាក់ព័ន្ធសំខាន់ៗ ក្នុងការជួយដល់សុវត្ថិភាពនិងកិច្ចការពារកុមារ។ គោលការណ៍ណែនាំនេះ គឺបានអនុម័ត និងកំពុងអនុវត្តដោយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីដោះស្រាយគ្រោះមហន្តរាយដែលកើតឡើង និងរួមផ្សំក្នុងវិស័យអប់រំ។ ជាមួយគ្នានេះ ឯកសារមួយនេះ មានគោលបំណងសំខាន់ៗចំនួនបី គឺ ការពារអ្នកសិក្សា អ្នកអប់រំ និងបុគ្គលិកពីការស្លាប់ របួស អំពើហិង្សា និងប៉ះពាល់ដល់សាលារៀននិងកន្លែងសិក្សាផ្សេងទៀត, រៀបចំផែនការសម្រាប់ការអប់រំ ដើម្បីការការពារជាបន្តបន្ទាប់ និងការបន្ថយការរំខានផ្សេងៗដល់ការសិក្សារបស់កុមារ ក្នុងគោលដៅរៀនសម្របខ្លួនទៅនឹងភាណតក់ស្លុត ភាពតានតឹង មុខសញ្ញាគ្រោះថ្នាក់ និងការគំរាមកំហែងគ្រប់ប្រភេទ, លើកកម្ពស់ចំណេះដឹង និងជំនាញរបស់សិស្សនិងអ្នកកាន់កាតព្វកិច្ច រួមចំណែកដល់ការកាត់បន្ថយហានិភ័យ ការកសាងភាពធន់ និងការអភិវឌ្ឍន៍ដោយចេរិ៍ភាព។

លោក គឹមថាន បានបន្តទៀតថា កុមារគឺងាយរងគ្រោះបំផុតនៅក្នុងគ្រោះមហន្តរាយ។ នៅក្នុងគ្រោះមហន្តរាយ កុមារមិនអាចទៅសាលារៀន ហើយសម្ភារៈសិក្សារបស់ពួកគេត្រូវបានខូតខាតជារៀងរាល់ឆ្នាំ។ ជាមួយគម្រោងនេះ អង្គការភ្លែនអន្តរជាតិកម្ពុជា និងអង្គការមូលនិធិសិទ្ធិកុមារ បានធ្វើការជាមួយក្រសួងអប់រំ ក្នុងការធ្វើបច្ចុប្បន្នភាពកម្មវិធីសិក្សាស្តីពីការបន្សុាំទៅនឹងបំរែបំរួលអាកាសធាតុ និងការកាត់បន្ថយគ្រោះមហន្តរាយ និងសៀវភៅគ្រូសម្រាប់ការអប់រំសម្រាប់កម្រិតបឋមសិក្សា និងគាំទ្រក្នុងការធ្វើបច្ចុប្បន្នភាពការណែនាំសុវត្ថិភាពសាលារៀនថ្នាក់ជាតិ ដែលស្របជាមួយនឹងក្របខ័ណ្ឌសុវត្ថិភាពសាលា២០២២-២០២៣។ តាមរយៈគោលការណ៍ណែនាំនេះ សិស្សនឹងរៀនដោយមិនមានភាពភ័យខ្លាច នៅក្នុងកន្លែងដែលមានសុវត្ថិភាព និងប្រកបដោយគុណភាព ដូច្នេះ ពួកគេអាចសម្រេចបាននូវក្តីសុបិន្តរបស់ពួកគេបាន៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង