ប៉េកាំង៖ រដ្ឋមន្ត្រីការបរទេសចិន បានប្រាប់សមភាគីអ៊ីស្រាអែលថា «គ្រប់ប្រទេសទាំងអស់» មានសិទ្ធិការពារស្វ័យការពាររបស់ខ្លួនពីការឈ្លានពានពីសំណាក់ប្រទេសដទៃ។ លោកបានថ្លែងបែបនេះទៅកាន់មន្រ្តីអ៊ីស្រាអែលក្នុងការជជែកគ្នាតាមទូរស័ព្ទលើកដំបូងរវាងអ្នកការទូតកំពូលនៃប្រទេសទាំងពីរ ចាប់តាំងពីជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាសបានផ្ទុះឡើង។ ខែ។លោក Wang Yi បានប្រាប់រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Eli Cohen ថា "ប្រទេសទាំងអស់មានសិទ្ធិការពារខ្លួន" ។ប៉ុន្តែលោកក៏បានសង្កត់ធ្ងន់ថា «ពួកគេគួរតែគោរពច្បាប់មនុស្សធម៌អន្តរជាតិ និងការពារសុវត្ថិភាពជនស៊ីវិល»។ លោក Wang បានសន្យាថា ប្រទេសចិននឹង "ប្រឹងប្រែងឱ្យអស់ពីសមត្ថភាព" ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងដែល "អំណោយផលដល់សន្តិភាព"ក្នុងតំបន់និងពិភពលោក។
រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាងយី បានប្រាប់លោក Cohen ថា "កិច្ចការដ៏តឹងតែងបំផុតនៅពេលនេះ គឺដើម្បីទប់ស្កាត់ស្ថានការណ៍កុំឱ្យកើនឡើងបន្ថែមទៀត និងមិននាំឱ្យមានគ្រោះមហន្តរាយមនុស្សធម៌កាន់តែធ្ងន់ធ្ងរ" ។ លោកក៏បានរំលឹកឡើងវិញនូវជំហររបស់ទីក្រុងប៉េកាំងថា ដំណោះស្រាយរដ្ឋពីរគឺជាលទ្ធផលដែលអាចសម្រេចបានតែមួយគត់ចំពោះជម្លោះនេះ។ ប្រទេសចិន «សង្ឃឹមយ៉ាងមុតមាំថា បញ្ហាប៉ាឡេស្ទីននឹងត្រូវបានដោះស្រាយយ៉ាងទូលំទូលាយ និងយុត្តិធម៌ ដោយឈរលើមូលដ្ឋាននៃ 'ដំណោះស្រាយរដ្ឋពីរ' ហើយកង្វល់សន្តិសុខស្របច្បាប់របស់ភាគីទាំងអស់នឹងត្រូវបានដោះស្រាយយ៉ាងពិតប្រាកដ និងហ្មត់ចត់ជាលទ្ធផល។
ក្រុមសកម្មប្រយុទ្ធ ហាម៉ាស បានវាយលុកចូលទឹកដីអ៊ីស្រាអែល ពីតំបន់ហ្គាហ្សាស្ទ្រីប កាលពីថ្ងៃទី ៧ ខែតុលា ហើយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១,៤០០ នាក់ ដែលភាគច្រើនជាជនស៊ីវិល ដែលត្រូវបានបាញ់សម្លាប់។ អ៊ីស្រាអែលនិយាយថា យុទ្ធជនហាម៉ាស់ប្រហែល ១,៥០០ នាក់ត្រូវបានសម្លាប់នៅក្នុងការប៉ះទង្គិចគ្នា មុនពេលដែលកងទ័ពរបស់អ៊ីស្រាអែលដណ្តើមបានមកវិញនូវតំបន់ដែលកំពុងរងការវាយប្រហារ។ ក្នុងនោះក៏មានប៉ាឡេស្ទីនជាង ៥,០០០ នាក់ ដែលភាគច្រើនជាជនស៊ីវិល ត្រូវបានសម្លាប់នៅទូទាំងតំបន់ហ្គាហ្សាស្ទ្រីប នៅក្នុងការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល ក្នុងការសងសឹកចំពោះការវាយប្រហារដោយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន៕