Cctimesw1140xh150cm copy

យុវជន៣ក្រុមឈ្នះជ័យលាភីប្រកួតផែនការអាជីវកម្ម«អាជីវកម្មខ្ញុំ Our Business»

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
ក្រុមសេវាកម្មស្វែងរកចំណត មកពីរាជធានីភ្នំពេញ

ភ្នំពេញ៖ យុវជន៣ក្រុម បានឈ្នះការប្រកួតប្រជែងផែនការអាជីវកម្ម «អាជីវកម្មខ្ញុំ Our Business» វគ្គផ្ដាច់ព្រ័ត្រ ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី១៩ តុលា ក្នុងចំណោមយុវជន៣១ក្រុមផ្សេងទៀត។ យុវជន៣ក្រុម ដែលឈ្នះជ័យលាភីនោះ មកពីរាជធានីភ្នំពេញ ខេត្តកំពង់ធំ និងខេត្តកំពង់ឆ្នាំង។

វគ្គប្រកួតផ្តាច់ព្រ័ត្រ នៃកម្មវិធី ការប្រកួតប្រជែងផែនការអាជីវកម្ម អាជីវកម្មខ្ញុំ Our Business មានយុវជនជ័យលាភី៥ក្រុម ដែលឈានដល់វគ្គផ្តាច់ព្រ័ត្ររួមមាន ល្ងខ្មៅរតនគិរី មកពីខេត្តរតនគិរី, ពិភពត្នោតនៅប្រទេសកម្ពុជា មកពីខេត្តកំពង់ឆ្នាំង, ហត្ថាដើមចេក មកពីខេត្តបាត់ដំបង, សេវាកម្មស្វែងរកចំណត មកពីរាជធានីភ្នំពេញ និង ម្សៅត្នោត មកពីខេត្តកំពង់ធំ។ ជាលទ្ធផលបន្ទាប់ពីការប្រកួត សេវាកម្មស្វែងរកចំណត មកពីរាជធានីភ្នំពេញ ទទួលបានមេដាយមាស, ម្សៅត្នោត មកពីខេត្តកំពង់ធំ ទទួលបានមេដាយប្រាក់ និង ពិភពត្នោតនៅប្រទេសកម្ពុជា មកពីខេត្តកំពង់ឆ្នាំង ទទួលបានមេដាយសំរឹទ្ធ។

ក្រុមម្សៅត្នោត មកពីខេត្តកំពង់ធំ

កម្មវិធីប្រកួតប្រជែងផែនការអាជីវកម្មទទួលបានគម្រោងអាជីវកម្មចំនួន ៣១ក្រុម និងបានជម្រុះទុក ១៥ក្រុម រួមមាន រាជធានីភ្នំពេញ ០១ក្រុម ខេត្តតាកែវ ០១ក្រុម ខេត្តកែប ០១ក្រុម ខេត្តកំពង់ឆ្នាំង ០១ក្រុម ខេត្តបាត់ដំបង ០១ក្រុម ខេត្តកំពង់ធំ ០១ក្រុម ខេត្តស្វាយរៀង ០២ក្រុម ខេត្តបន្ទាយមានជ័យ ០១ក្រុម ខេត្តរតនគិរី ០២ក្រុម ខេត្តកណ្ដាល ០១ក្រុម ខេត្តពោធិ៍សាត់ ០១ក្រុម ខេត្តកំពត ០១ក្រុម និងខេត្តព្រះវិហារ ០១ក្រុម។ យុវជនចំនួន ៩០នាក់ ស្រីចំនួន ៥៥នាក់ សម្រាប់យកទៅបណ្ដុះបណ្ដាល និងប្រកួតជម្រុះនាពេលនេះ។ កម្មវិធីនេះមានរយៈពេល ០៨ខែ ចាប់ពីថ្ងៃទី០១ ខែមីនា ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣។

សូមបញ្ជាក់ថា កម្មវិធីនេះប្រកួតប្រជែងផែនការអាជីវកម្ម រៀបចំឡើងក្នុងគោលបំណង ជួយដល់ការអភិវឌ្ឍសមត្ថភាពជំនាញ និងបំណិនសហគ្រិនភាព ជួយសម្រួចសមត្ថភាពវិជ្ជាជីវៈបែបសហគ្រិនភាព និងបំណិនសហគ្រិន ជោគជ័យបែបអនុវត្តជាក់ស្តែង ជាពិសេសការបណ្ដុះបណ្ដាលចំណេះដឹង និងការបង្កើតគំនិតថ្មីៗ លើបំណិនរៀបចំ ផែនការអាជីវកម្ម ដែលឆ្លើយតបទៅនឹងការផ្លាស់ប្តូរបែបវិជ្ជមាននៅក្នុងសង្គម និងតម្រូវការទីផ្សារការងារក្នុងបរិបថបដិវត្តន៍ឧស្សាហកម្ម ៤.០ និងការអប់រំបែបឌីជីថល។ កម្មវិធីក៏បានរួមចំណែកដល់ការអភិវឌ្ឍយុវជនកម្ពុជាឱ្យ មានការប្ដេជ្ញាចិត្ត និងការបោះជំហានឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិតាមរយៈគំនិតផ្ដួចផ្ដើម និងរៀបចំបាននូវ ផែនការអាជីវកម្មច្បាស់លាស់ ដើម្បីប្រកបមុខរបរអាជីវកម្មខ្នាតតូច និងមធ្យម និងសកម្មភាពធុរកិច្ចផ្សេង ដែលជាកម្លាំង ចលករយ៉ាងសំខាន់សម្រាប់ជំរុញកំណើនសេដ្ឋកិច្ច និងសង្គមជាតិ៕

ក្រុមពិភពត្នោតនៅប្រទេសកម្ពុជា មកពីខេត្តកំពង់ឆ្នាំង


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង