ភ្នំពេញ៖ ស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២០ តុលា បានដឹកនាំកម្លាំង នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ចុះជួយសង្គ្រោះប្រជាពលរដ្ឋដែលលិចផ្ទះដោយសារជំនន់ទឹក នៅតាមសណ្តស្ទឹងព្រែកត្នោត ចំនួន ៣សង្កាត់ ស្ថិតក្នុងភូមិសាស្រ្តខណ្ឌដង្កោ។
លោក ជឹម ស៊ីថា អធិការដ្ឋាននគរបាលខណ្ឌដង្កោ បានចុះត្រួតពិនិត្យស្ថានភាពទឹកជំនន់ស្ទឹងព្រែកត្នោត ព្រមទាំងចុះជួយសង្គ្រោះប្រជាពលរដ្ឋដែលលិចផ្ទះដោយសារជំនន់ទឹក នៅតាមសណ្តស្ទឹងព្រែកត្នោត ដែលក្នុងនោះ មានចំនួន ៣សង្កាត់ បានទទួលរងដោយទឹកជំនន់ធ្វើឲ្យប៉ះពាល់ផ្ទះចំនួន ១៥៣៥ខ្នងផ្ទះ ១៥៨៦គ្រួសារ ផ្លូវ ១៦ខ្សែ សាលារៀន ចំនួន០៤ មណ្ឌលសុខភាព ចំនួន០២ ដែលរងការប៉ះពាល់ដោយសារទឹកជំនន់ស្ទឹងព្រែកត្នោត។ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅតែបន្តត្រៀមកម្លាំង និងសម្ភារៈក្នុងការចុះជួយប្រជាពលរដ្ឋ ដែលជួបបញ្ហារងគ្រោះដោយសារជំនន់ទឹកសណ្តស្ទឹងព្រែកត្នោតផងដែរ៕