681 ezgif.com resize
Swift cc time

ខេត្តសៀមរាប នឹងរៀបចំកម្មវិធីកម្សាន្តអំឡុងពិធីបុណ្យអុំទូក នៅថ្ងៃទី២៦-២៧វិច្ឆិកា

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី ១៩ តុលា បានចេញសេចក្ដីជូនដំណឹងស្ដីពីការរៀបចំកម្មវិធីបុណ្យអុំទូក បណ្ដែតប្រទីប និង សំពះព្រះខែ អកអំបុក រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី ២៦-២៧ ខែ វិច្ចកា ឆ្នាំ ២០២៣ នឹងកម្មវិធីលេងកម្សាន្តដទៃទៀត ដើម្បីធ្វើឱ្យពិធីបុណ្យមានភាពសប្បាយរីករាយដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ អន្តរជាតិទស្សនាកម្សាន្ត នៅតាមបណ្ដោយដងស្ទឹងសៀមរាប។

រដ្ឋបាលខេត្ត បានចេញសេចក្តីជូនដំណឹងស្តីពីការរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅតាមបណ្ដោយដងស្ទឹងសៀមរាប ចាប់ពីស្ពានអតីតមន្ទីរទេសចរណ៍ចាស់ រហូតដល់ស្ពានវត្តដំណាក់។

ក្នុងកម្មវិធីនាឆ្នាំនេះ រដ្ឋបាលខេត្តបានរៀបចំកម្មវិធីកម្សាន្ត រួមមាន ការជិះទូកកម្សាន្ត, ផ្សារទឹក, ការតាំងពីព័រណ៍ផលិតផល នឹងមានការប្រគុំតន្ត្រី សិល្បៈបុរាណសម័យ និងការប្រកួតប្រដាល់គុនខ្មែរ ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីញុាំឲ្យព្រះរាជពិធីបុណ្យ កាន់តែមានភាពអធិកអធមថែមទៀត៕


Khcct banner

អត្ថបទទាក់ទង