681 ezgif.com resize
Moneygramott moi1280x163px

មន្រ្តីចុះពិនិត្យស្ថានភាពទឹកជំនន់ ខណៈអាងស្ទឹងព្រែកត្នោតទទួលទឹកភ្លៀងបន្ថែមទៀត នៅប៉ុន្មានថ្ងៃខាងមុខ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

កណ្តាល៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក បានដឹកនាំមន្រ្តីបច្ចេកទេស និងមន្ទីរជំនាញ ចុះត្រួតពិនិត្យស្ថានភាពទឹកតាមបណ្តោយសណ្តស្ទឹងព្រែកត្នោត ជាពិសេសតំបន់ទំនប់ ៧មករា ស្ថិតក្នុងភូមិសាស្ត្រខេត្តកណ្តាល។

បន្ទាប់ពីធ្វើការតាមដានធាតុអាកាសរយ:ពេលប៉ុន្មានថ្ងៃចុងក្រោយនេះ សម្ពាធទាបនៅជិតវៀតណាម (ក្នុងសមុទ្រខាងកើតវៀតណាម) បានបម្លែងខ្លួនទៅជាព្យុះត្រូពិកទី ១៦ ដែលមានឈ្មោះថា សានបា(Sanba) លក្ខខណ្ឌបែបនេះនឹងបណ្តាលឱ្យមានភ្លៀងក្នុងកម្រិតខ្សោយទៅមធ្យមនៅស្ទើរទូទាំងប្រទេសជាពិសេសនៅតំបន់ទំនាបកណ្តាល ភាគត្បូង ភាគខាងលិច និងភាគនិរតី។

កត្តានេះនឹងបណ្តាលឱ្យអាងស្ទឹងព្រែកត្នោតទទួលទឹកភ្លៀងសរុបប្រហែល ២០ ទៅ ៧០ មីលីម៉ែត្របន្ថែមទៀតក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ខណៈពេលបច្ចុប្បន្ននេះទឹកហូរលើសំណង់បង្ហៀរទំនប់៧មករាមានកម្ពស់ ១,១២ម៉ែត្រ ដែលអាចបង្កឱ្យមានជាជំនន់ទឹកស្ទឹងព្រែកត្នោត (ករណីភ្លៀងបន្តជាប់ៗគ្នា)។

ដូចនេះក្រសួងធនធានទឹក និងឧតុនិយមសូមអំពាវនាវដល់ស្ថាប័នពាក់ព័ន្ធ ជាពិសេសមន្ទីរធនធានទឹក និងឧតុនិយមជាមួយអាជ្ញាធរដែនដីត្រូវមានការយកចិត្តទុកដាក់ និងមានស្មារតីទទួលខុសត្រូវខ្ពស់បំផុត៕

Khcct banner

អត្ថបទទាក់ទង