Cctimesw1140xh150cm copy

បេក្ខជនកម្ពុជា ៨រូបឈ្នះការប្រកួតថ្លែងសុន្ទរកថាភាសាកូរ៉េ លើកទី០៣

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ បេក្ខជន៨រូប បានជាប់ជ័យលាភីនៅក្នុងកម្មវិធីប្រកួតថ្លែងសុន្ទរកថាភាសាកូរ៉េ លើកទី០៣ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ(CKCC)។ នៅក្នុងនោះ បេក្ខជនឈ្នះជ័យលាភីកម្រិតមធ្យមមានចំនួន៤នាក់ និងកម្រិតខ្ពស់មានចំនួន៤នាក់។

ដើម្បីអបអរថ្ងៃបុណ្យខួបរំលឹកដល់ការបង្កើតអក្ខរក្រមកូរ៉េ (한글날) មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ សហការជាមួយបណ្ឌិតសភាកូរ៉េ (AKS) បានរៀបចំកម្មវិធី «ការប្រកួតថ្លែងសុន្ទរកថាភាសាកូរ៉េលើកទី០៣» ។ ជាមួយគ្នានោះ មានបេក្ខជន៨រូប បានឈ្នះជ័យលាភី នៅក្នុងការប្រកួតថ្លែងសុន្ទរកថានេះ។ ការប្រកួតនេះ ត្រូវបានបែងចែងជា២កម្រិត គឺកម្រិតមធ្យម និងកម្រិតខ្ពស់។

សូមបញ្ជាក់ថា កម្មវិធីប្រកួតថ្លែងសុន្ទរកថាភាសាកូរ៉េ លើកទី៣ ត្រូវបានសហការរៀបចំដោយបណ្ឌិតសភាកូរ៉េ (AKS) ព្រមទំាងទទួលបានការគាំទ្រពី មជ្ឈមណ្ឌលអប់រំកូរ៉េប្រចាំទីក្រុងហូជីមិញដែលជាស្ថាប័នស្ថិតក្រោមក្រសួងអប់រំ នៃសាធារណរដ្ឋកូរ៉េ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង