681 ezgif.com resize
Swift cc time

CJCC រៀបចំពិព័រណ៍ការសិក្សានៅប្រទេសជប៉ុនឆ្នាំ២០២៣ នៅថ្ងៃទី២៧-២៨តុលា

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) នាថ្ងៃទី២៧-២៨ តុលា ខាងមុខនេះ នឹងរៀបចំ«ពិព័រណ៍ការសិក្សានៅប្រទេសជប៉ុនឆ្នាំ២០២៣» ដែលមានសាកលវិទ្យាល័យល្បីៗ នៅប្រទេសជប៉ុនចំនួន ១៣ នឹងចូលរួមក្នុងពិព័រណ៍នេះ។

CJCC នឹងរៀបចំកម្មវិធីអប់រំ ស្តីពីការសិក្សានៅប្រទេសជប៉ុននាពេលខាងមុខនេះ។ សម្រាប់អ្នកចង់បន្តការសិក្សានៅប្រទេសជប៉ុន ហើយចង់ដឹងបន្ថែមពីព័ត៌មានរបស់សាកលវិទ្យាល័យ សិស្សានុសិស្ស និងសាធារណជន អាចមកជួបជាមួយអ្នកតំណាងសាកលវិទ្យាល័យ ដើម្បីប្រឹក្សាយោបល់ និងស្តាប់បទបង្ហាញពីសាកលវិទ្យាល័យរបស់ពូកគេផ្ទាល់ នៅCJCC រយៈពេល២ថ្ងៃ។

សាកលវិទ្យាល័យទាំង១៣ ដែលចូលរួមក្នុងពិព័រណ៍ការសិក្សានៅប្រទេសជប៉ុន រួមមាន សាកលវិទ្យាល័យ Yamanashi, សាកលវិទ្យាល័យ TOYO, សាកលវិទ្យាល័យ ASIA, សាកលវិទ្យាល័យ Okayama, មហាវិទ្យាល័យ Osaka Christian College, មហាវិទ្យាល័យ International College of Liberal Arts (iCLA), សាកលវិទ្យាល័យ Kyoto, សាកលវិទ្យាល័យKyushu, និង សាកលវិទ្យាល័យមួយចំនួនទៀត៕


Khcct banner

អត្ថបទទាក់ទង