ភ្នំពេញ៖ មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) បើកថ្នាក់សិក្សាភាសាកូរ៉េ១៦ម៉ោង ដែលស្មើនឹង៨សប្ដាហ៍ សម្រាប់សិស្ស១៥នាក់ ដោយឥតគិតថ្លៃ។ ចំណែកកាលបរិច្ឆេទនៃការផុតកំណត់ការចុះឈ្មោះ ថ្ងៃទី៣០ តុលា ហើយកាលបរិច្ឆេទនៃការចូលរៀន គឺនៅថ្ងៃទី១ វិច្ឆិកា ខាងមុខនេះ។
មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ បើកទទួលសិស្ស១៥នាក់សិក្សាភាសាកូរ៉េឥគិតថ្លៃ ចាប់ពីថ្ងៃទី១ វិច្ឆិកា ដល់ថ្ងៃទី២០ ធ្នូ សិក្សារៀងរាល់ថ្ងៃពុធ វេលាម៉ោង ២-៤ រសៀល។ ការសិក្សាភាសាកូររ៉េនេះ គឺរៀនភាសាកូរ៉េបែបសប្បាយៗ និងគួរឲ្យចាប់អារម្មណ៍ តាមរយៈរឿងភាគ និងបទចម្រៀងល្បីៗរបស់កូរ៉េ។
អត្ថប្រយោជន៍នៃការសិក្សានេះ សិស្សានុសិស្សនឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ពីការសិក្សា បន្ទាប់ពីបញ្ចប់ការសិក្សាដោយជោគជ័យ, មានឱកាសជួបមិត្តភក្ដិថ្មីៗ ដែលសិក្សាភាសាកូរ៉េដូចគ្នា, និង អាចអនុវត្តការច្រៀងចម្រៀងកូរ៉េ និងការសម្ដែងឈុតឆាកខ្លីៗ នៃរឿងកូរ៉េដែលល្បីៗជាមួយមិត្តរួមថ្នាក់ជាដើម។
តំណភ្ជាប់ព័ត៌មានលម្អិត និងការចុះឈ្មោះចូលរៀន៖ https://forms.gle/fpGMeD5QgeQF9iRk7