Cctimesw1140xh150cm copy

Neymar រងរបួសធ្ងន់ធ្ងរបន្ទាប់ពីប្រេស៊ីលចាញ់ អ៊ុយរូហ្គាយ ២-០

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

អ៊ុយរូហ្គាយ៖ កីឡាករ Darwin Nunez និង Nicolas de la Cruz បានស៊ុតបាល់បញ្ចូលទីជួយឱ្យក្រុម អ៊ុយរូហ្គាយ ឈ្នះ 2-0 លើប្រេស៊ីលក្នុងវគ្គជម្រុះ World Cup ឆ្នាំ ២០២៦ កាលពីថ្ងៃអង្គារ ខណៈដែល Neymar ត្រូវបានបង្ខំឱ្យចេញប្រកួតនៅចុងតង់ទី ១ បន្ទាប់ពីទទួលរងនូវរបួសជង្គង់ធ្ងន់ធ្ងរក្រោយប៉ះទង្គិចគ្នាជាមួយកីឡាករអ៊ុយរូហ្គាយ។

កីឡាការអ៊ុយរូហ្គាយ Nunez បានបើកការស៊ុតបញ្ចូលទីនៅនាទីទី ៤២ ជាមួយនឹងការតែតបាល់បញ្ចូលទី ពីរនាទីក្រោយមកនៅពេលដែល Neymar ចូលប្រកួតក៏ស្រាប់តែមានការប៉ះទង្គិចគ្នា ជាមួយនឹងកីឡាករ De la Cruz ។ ដោយឃើញមានការព្រួយបារម្ភ Neymar បានចាកចេញពីទីលានប្រកួតបន្ទាប់ពីទទួលការព្យាបាលអស់ជាច្រើននាទី។ប្រភពពី FA របស់ប្រេស៊ីល បានអះអាងថាខ្សែប្រយុទ្ធរូបនេះបានរងរបួសជង្គង់ខាងឆ្វេងធ្ងន់ធ្ងរ។ ជ័យជម្នះនេះបានធ្វើឲ្យអ៊ុយរុយហ្គាយឡើងទៅលេខ២ក្នុងតារាងចំណាត់ថ្នាក់ CONMEBOL ដោយមាន៧ពិន្ទុស្មើប្រេស៊ីល និងវេណេស៊ុយអេឡា៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង