ចិន៖ លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ នៅថ្ងៃទី១៨ តុលានេះ បានព្រមានថាការវាយប្រហារដោយក្រុមសកម្មប្រយុទ្ធ ហាម៉ាស ទៅលើអុីស្រាអែល មិនបានបង្ហាញពីភាពត្រឹមត្រូវនៃ «ការដាក់ទណ្ឌកម្មរួម» របស់ប៉ាឡេស្ទីននោះទេ ហើយលោកក៏បានអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់។ លោក Guterres ក៏បានថ្កោលទោសការវាយប្រហាររបស់ក្រុមហាម៉ាស កាលពីថ្ងៃទី ៧ ខែតុលា ទៅលើអុីស្រាអែល ដែលបានសម្លាប់មនុស្សជាង ១,៤០០ នាក់ ដែលជាអំពើភេរវកម្មដែលមិនអាចទទួលយកបាន។
លោក Guterres បានអំពាវនាវដល់ក្រុម Hamas ឱ្យដោះលែងចំណាប់ខ្មាំងជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ ដោយលោកសំដៅទៅលើការដោះលែងមនុស្សយ៉ាងហោចណាស់ ១៩៩នាក់ ដែលត្រូវបានចាប់ដោយពួកសកម្មប្រយុទ្ធក្នុងអំឡុងពេលការវាយលុករបស់ក្រុមហាម៉ាស់ ដែលជាការសម្លាប់មនុស្សច្រើនបំផុតក្នុងប្រវត្តិសាស្ត្រអុីស្រាអែល។
សម្រាប់លោក Guterres លោកពិតជាមានការសោកស្ដាយនៅក្នុងហេតុការបំផ្ទុះគ្រាប់រ៉ុក្កែតដ៏សាហាវមួយដែលបានបំផ្លាញមន្ទីរពេទ្យ នៅតំបន់ហ្គាហ្សាកាលពីថ្ងៃអង្គារ ដោយបានសម្លាប់មនុស្សរាប់រយនាក់។ ក្រុមហាម៉ាស់ក៏បានស្តីបន្ទោសអុីស្រាអែលចំពោះការវាយប្រហារនៅមន្ទីរពេទ្យ។ ចំណែកអុីស្រាអែល បានអះអាងថា ការផ្ទុះគ្រាប់រ៉ុក្កែតនេះ គឺបង្កឡើងដោយក្រុមសកម្មប្រយុទ្ធជីហាតអុីស្លាម នៅក្នុងតំបន់ហ្កាហ្សា។ លោក Guterres ក៏បានថ្កោលទោសការវាយប្រហារលើសាលារៀនមួយដែលគ្រប់គ្រងដោយអង្គការសហប្រជាជាតិនៅក្នុងជំរុំជនភៀសខ្លួន Gaza ដែលបានសម្លាប់មនុស្ស ៦ នាក់ផងដែរ៕