681 ezgif.com resize
Moneygramott moi1280x163px

កូនក្ងោក៨ក្បាលញាស់ដោយជោគជ័យ ខណៈកូនក្ងោកជំទង់២ក្បាលលែងចូលជម្រកធម្មជាតិវិញ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

កម្ពុជា៖ ក្ងោកញី ដែលបានជួយសង្គ្រោះពីការជួញដូរសត្វព្រៃខុសច្បាប់ ដោយមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ ញាស់បានកូនក្ងោកចំនួនប្រាំបីក្បាល។ ខណៈពេលដែលកូនក្ងោកជំទង់ចំនួនពីរក្បាលដំបូង ត្រូវបានលែងចូលទៅក្នុងជម្រកធម្មជាតិរបស់ពួកវាកាលពីពេលថ្មីៗនេះ។

នៅក្នុងរដូវបន្ដពូជ ក្ងោកញីដែលមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ បានជួយសង្គ្រោះពីការជួញដូរសត្វព្រៃខុសច្បាប់ ញាស់បានកូនក្ងោកចំនួនប្រាំបីក្បាល។ កូនក្ងោកជំទង់ទាំងអស់នេះ ត្រៀមខ្លួនរួចជាស្រេចដើម្បីលែងចូលទៅក្នុងជម្រកធម្មជាតិរបស់ពួកវា។ មិនតែប៉ុណ្ណោះ កូនក្ងោកជំទង់ចំនួនពីរក្បាលដំបូង ត្រូវបានលែងចូលទៅក្នុងជម្រកធម្មជាតិរបស់ពួកវាកាលពីពេលថ្មីៗនេះ។

សូមបញ្ជាក់ថា សត្វក្ងោកដែលជាប្រភេទរងគ្រោះថ្នាក់ជិតផុតពូជជាសាកល (Pavo muticus imperator) គឺជាប្រភេទបក្សីដ៏ស្រស់ស្អាតបំផុតរបស់កម្ពុជា ត្រូវបានគេទាក់ចាប់សម្រាប់ការជួញដូរសត្វចិញ្ចឹមខុសច្បាប់។ ចំនួនរបាយប្រជាសាស្ត្របែកខ្ញែករប៉ាត់រប៉ាយនៃបក្សីប្រភេទនេះ កំពុងមានការថយចុះយ៉ាងឆាប់រហ័ស៕

ពាក្យទាក់ទង: ក្ងោក
Khcct banner

អត្ថបទទាក់ទង