ភ្នំពេញ៖ ស្ត្រីម្នាក់បានធ្លាក់ពីជាន់ទី ៦ នៃសណ្ឋាគារមួយ ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះ។ហេតុការណ៍នេះ បានកើតឡើងនៅសណ្ឋាគារមួយកន្លែងតាមបណ្តោយផ្លូវ ១៧៤ ចំណុច សង្កាត់ផ្សារថ្មី៣ ខណដូនពេញរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១១ សីហា ឆ្នាំ២០២០នេះ។ក្នុងហេតុការណ៍នោះ ប៉ូលីសបាននាំបុរសជនជាតិចិនទាំង៤ នាក់ទៅធ្វើការស៊ើបអង្កេត។
ប៉ូលីសនៅកន្លែងកើតហេតុបានប្រាប់អ្នកយកព័ត៌មានស៊ីស៊ីថាមស៍ថា ស្ត្រីរូបនោះបានព្យាយាមរត់គេចពីបង្អួច ដោយយកក្រណាត់រុំ ប៉ុន្តែចុងក្រោយបានធ្លាក់របួសយ៉ាងធ្ងន់ ។ នាងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះ។ ប៉ូលីសបាននិយាយថាបុរសជនជាតិចិនពីរនាក់ត្រូវបាននាំខ្លួនទៅសាកសួរ។
.jpg?1597125210)




.jpg?1597125292)
.jpg?1597125315)