681 ezgif.com resize
Swift cc time

លោក សួរ វីរៈ កែច្នៃឡានក្រុងចាស់ៗ ទៅជាបន្ទប់គេងទំនើបបែបឡានក្រុង នៅគីរីរម្យ

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
រូបភាព៖ ឧទ្យានបោះតង់

ភ្នំពេញ៖ លោក សួរ វីរៈ ដែលជាស្ថាបនិកក្រុមហ៊ុន វីរៈប៊ុនថាំ អេចប្រេស បានកែច្នៃរថយន្ដក្រុងចាស់ៗ ដែលឈប់ប្រើប្រាស់ ឱ្យក្លាយជាបន្ទប់គេងទំនើប បែបឡានក្រុងដំបូងគេបង្អស់នៅតំបន់អាស៊ី ដើម្បីរួមចំណែកនៅក្នុងការការពារបរិស្ថាន។ បន្ទប់គេងទំនើបបែបឡានក្រុងនេះ បានបង្កើតឡើងនៅឧទ្យានបោះតង់គីរីរម្យ។

ដោយព្រោះការស្ដាយ និងបារម្ភពីបញ្ហាបរិស្ថាន ដែលបង្កដោយរថយន្ដក្រុងចាស់ៗ លោក សួរ វីរៈ បានកែច្នៃរថយន្ដក្រុងចាស់ៗ ឱ្យក្លាយជាបន្ទប់គេងទំនើប បែបឡានក្រុងដំបូងគេបង្អស់នៅតំបន់អាស៊ី។ ន។ បន្ទប់គេងទំនើបបែបឡានក្រុង ត្រូវបានលោក សួរ វីរៈ ដាក់ឈ្មោះថា Hotel Bus។

បើតាមលោក សួរ វីរៈ បានឱ្យដឹងថា ១២ឆ្នាំមុនក្រុមហ៊ុនវីរ:ប៊ុនថាំ ជាក្រុមហ៊ុនដំបូងគេងបង្អស់ដែលលោកបានបង្កើតរថយន្តគ្រែគេង ដែលបានដាក់ឈ្មោះថា Hotel Bus សំរាប់ផ្តល់សេវាកម្មដឹកជញ្ជួនអតិថិជនពេលរាត្រី ហើយអភិវឌ្ឍន៏រហូតមកដល់ថ្ងៃនេះ។

លោកសួរ វីរៈ បានបន្ដថា លោកបានសំរេចចិត្តកែប្រែឡានក្រុងចាស់ៗ ឱ្យក្លាយទៅជាបន្ទប់គេងបែបទំនើប សំរាប់អតិថិជនដែលតែងតែគាំទ្រស្នាក់នៅរីស៊តរបស់លោក ហើយក៏ជា បន្ទប់គេងទំនើប បែបឡានក្រុងដំបូងគេបង្អស់នៅតំបន់អាស៊ី។ បន្ទប់គេងនេះក៏នៅតែមានឈ្មោះថា Hotel Bus ដដែល៕

រូបភាព៖ ឧទ្យានបោះតង់
រូបភាព៖ ឧទ្យានបោះតង់
រូបភាព៖ ឧទ្យានបោះតង់
រូបភាព៖ ឧទ្យានបោះតង់
រូបភាព៖ ឧទ្យានបោះតង់
រូបភាព៖ ឧទ្យានបោះតង់


Khcct banner

អត្ថបទទាក់ទង