ភ្នំពេញ៖ សាកលវិទ្យាល័យភូមិន្ទកសិកម្ម បានបញ្ជូននិស្សិតជលផលចំនួន ៦រូប ចូលរួមការតាំងពិព័រណ៍អន្តរជាតិស្ដីពីវេទិកាធុរកិច្ចលើវិស័យចិញ្ចឹមសត្វ និងវារីវប្បកម្ម នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម។ កម្មវិធីតាំងពិព័រណ៍អន្តរជាតិ នេះ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១-១២ តុលា កន្លងទៅនេះ។
មហាវិទ្យាល័យជលផលនិងវារីវប្បកម្ម នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម បានបញ្ជូននិស្សិតជលផលចំនួន ៦រូប ចូលរួមការតាំងពិព័រណ៍អន្តរជាតិស្ដីពីវេទិកាធុរកិច្ចលើវិស័យចិញ្ចឹមសត្វ និងវារីវប្បកម្ម នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម។
ការតាំងពិព័រណ៍នេះ មានក្រុមហ៊ុនអន្ដរជាតិ និងក្រុមហ៊ុនក្នុងប្រទេសវៀតណាមចំនួន ៣៥០ ចូលរួម ដោយបង្ហាញនូវផលិតផលនិងបច្ចេកវិទ្យាចុងក្រោយគេបង្អស់ សម្រាប់វិស័យចិញ្ចឹមសត្វ និងវារីវប្បកម្ម។ ក្នុងទស្សនកិច្ចសិក្សានេះ ក្រុមនិស្សិតក៏បានសិក្សាស្វែងយល់អំពីបច្ចេកវិទ្យាគ្រប់គ្រង់គុណភាពទឹក កាប្រើប្រាស់អ័រម៉ូន ការសិក្សាអំពីសារធាតុចិញ្ចឹមសម្រាប់ផ្សំចំណី និងឧបកណ៍ទំនើបៗ ដែលប្រើប្រាស់ក្នុងវិស័យវារីវប្បកម្មផងដែរ៕