681 ezgif.com resize
Moneygramott moi1280x163px

ក្រសួងសុខាភិបាលសម្រេចបិទ«មន្ទីរសម្រាកព្យាបាល ណាត បឹងទំពន់»

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១០ តុលា បានចេញសេចក្ដីសម្រេច ស្ដីពី ការបិទ និងដកហូតសេចក្តីសម្រេចឱ្យបើកមន្ទីរពហុព្យាបាល ណាត បឹងទំពន់។ ការបិទនេះ បន្ទាប់ពីមន្ទីរសម្រាកព្យាបាលនេះ បានយករថយន្តសង្គ្រោះ របស់ខ្លួនទៅដឹកអ្នករងរបួសដោយគ្រោះថ្នាក់ចរាចរតាមដងផ្លូវសាធារណៈ ទោះជាមានការព្រមានជាច្រើនលើកពីក្រសួងសុខាភិបាលក៏ដោយ។

ក្រសួងសុខាភិបាល បានសម្រេចបិទមន្ទីរសម្រាកព្យាបាលឯកជនឈ្មោះ ណាត បឹងទំពន់ ដែលមានទីតាំងនៅផ្ទះលេខC1-C2 ផ្លូវលេខ៣៧១ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយមូលហេតុ ប្រព្រឹត្តកំហុសដដែលៗដោយបានយករថយន្តសង្គ្រោះ របស់ខ្លួនទៅដឹកអ្នករងរបួសដោយគ្រោះថ្នាក់ចរាចរតាមដងផ្លូវសាធារណៈ ទោះជាមានការព្រមានជាច្រើនលើកពីក្រសួងសុខាភិបាលក៏ដោយ៕


Khcct banner

អត្ថបទទាក់ទង