Cctime 6monthsfree desktop
Cc times  web banner kh (2)

សិស្សកម្ពុជា៩នាក់នឹងទៅប្រកួតវគ្គផ្តាច់ព្រ័ត្រ«មហោស្រពភាពយន្តកុមារអន្តរជាតិអាស៊ី»នៅជប៉ុន

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
រូបភាព៖ ស្ថានទូតជប៉ុននៅកម្ពុជា

ភ្នំពេញ៖ សិស្សវិទ្យាល័យ៩នាក់ ត្រូវនឹង៣ក្រុម ដែលបានទទួលជ័យលាភីក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៃមហោស្រពភាពយន្តកុមារអន្តរជាតិអាស៊ីឆ្នាំ២០២៣ ដែលប្រព្រឹត្តទៅនៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការ កម្ពុជា-ជប៉ុន។ សិស្សជ័យលាភី នឹងចូលរួមប្រកួតវគ្គផ្តាច់ព្រ័ត្រ នៅក្នុងខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងមិណាមិ អាវ៉ាជិ ខេត្តហ្យូហ្គុ ប្រទេសជប៉ុន។

ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងប្រទេសកម្ពុជាលើកទី១២ នៃមហោស្រពភាពយន្តកុមារអន្តរជាតិអាស៊ី ឆ្នាំ២០២៣ បានប្រព្រឹត្តទៅមជ្ឈមណ្ឌលសហប្រតិបត្តិការ កម្ពុជា-ជប៉ុន។ ប្រធានបទដែលត្រូវបកស្រាយក្នុងឆ្នាំនេះគឺ«អ្វីដែលខ្ញុំចង់បាន (What I want)» មានភាពយន្តចំនួន១៣រឿងដែលផលិតដោយសិស្សវិទ្យាល័យត្រូវបានជ្រើសរើស សម្រាប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ។

រូបភាព៖ ស្ថានទូតជប៉ុននៅកម្ពុជា

ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បានរកឃើញសិស្សវិទ្យាល័យ៩នាក់ ត្រូវនឹង៣ក្រុម បានឈ្នះជ័យលាភីនៅក្នុងការប្រកួតមហោស្រពភាពយន្តកុមារអន្តរជាតិអាស៊ី។ នៅក្នុងនោះ ជ័យលាភីលេខ១ បានទៅលើសិស្សមកពីវិទ្យាល័យពេជ្រចិន្ដា ខេត្តបាត់ដំបង ដែលពួកគេផលិតរឿងមានជំណងជើងថា«អ្វីដែលខ្ញុំចង់បាន»។ ចំណែកជ័យលាភីលេខ២ បានទៅលើវិទ្យាល័យនេតយ៉ង់ ខេត្តបាត់ដំបង ពួកគេបានផលិតរឿង«អ្វីដែលខ្ញុំចង់បាន មិនមែនសម្រាប់តែខ្លួនឯង» និងជ័យលាភីលេខ៣ បានទៅលើសាលារៀនសុវណ្ណភូមិ ខេត្តតាកែវ ពួកគេបានផលិតរឿង«អ្វីដែលខ្ញុំចង់បានពិតប្រាកដ»។

សិស្សវិទ្យាល័យទាំង៣ក្រុមនេះ នឹងត្រូវចូលរួមប្រកួតវគ្គផ្តាច់ព្រ័ត្រ នៅក្នុងខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងមិណាមិ អាវ៉ាជិ ខេត្តហ្យូហ្គុ ក្រោមកម្មវិធីផ្លាស់ប្តូរយុវជន JENESYS 2023 រួមជាមួយសិស្សមកពីប្រទេសជប៉ុន បណ្តាប្រទេសអាស៊ាន និងទីម័រខាងកើត៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង