681 ezgif.com resize
Moneygramott moi1280x163px

ភ្លៀងនឹងធ្លាក់ក្នុងទំហំទឹកភ្លៀងគ្របដណ្តប់លើផ្ទៃដី ៣០-៤០% ក្នុងសប្តាស៍នេះ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១២តុលានេះ បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពអាកាសធាតុថា ទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិនរំកិលគ្របដណ្តប់លើប្រទេសកម្ពុជា ជាមួយនឹងទិសដៅខ្យល់ប្រែប្រួល បក់មកពីទិសខាងកើត និងទិសអាគ្នេយ៍ (Variable winds) ដែលធ្វើឲ្យប្រទេសកម្ពុជា អាចនឹងមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីខ្សោយទៅមធ្យម ជាមួយនឹងទំហំទឹកភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី ៣០-៤០% ក្នុងមួយសប្តាហ៍។

ស្ថានភាពបែបនេះ និងតាមការព្យាករនឹងធ្វើឱ្យ ៖

កម្រិតទឹកភ្លៀងធ្លាក់នៅលើផ្ទៃប្រទេសនឹងថមថយ និងមានភ្លៀងធ្លាក់ភាគច្រើនតែនៅពេលយប់។

នៅរាជធានីភ្នំពេញ និងបណ្តាខេត្តនានា ក្នុងមួយសប្តាហ៍ បន្តទៅនេះ អាចនឹងមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីខ្សោយទៅមធ្យម ជាមួយនឹងទំហំទឹកភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី ៣០-៤០%៕


Khcct banner

អត្ថបទទាក់ទង