ភ្នំពេញ៖ ប្រជាពលរដ្ឋជាច្រើន ដែលមានគោលដៅទៅស្រុកកំណើត នាព្រឹកថ្ងៃទី១២ តុលា នេះ បានបានមករង់ចាំធ្វើដំណើរទៅស្រុកកំណើត ដោយរថយន្តក្រុងសាធារណៈរបស់សាលារាជធានីភ្នំពេញ នៅតាមចំណតនិមួយៗ នៅក្រុងភ្នំពេញ។
គួរបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមរថយន្ដក្រុងចំនួន ៤៥៥គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ រយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី១២-១៦ តុលា ដោយមិនបង់ប្រាក់ ដើម្បីជួយសម្រួលការចំណាយក្នុងការធ្វើដំណើរទៅស្រុកកំណើតរបស់ប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ៕