681 ezgif.com resize
Moneygramott moi1280x163px

សម្ដេច ហ៊ុន សែន និងលោក យូហេ សាសាកាវ៉ា ឯកភាពរួមគ្នានឹងទៅទស្សនកិច្ចនៅមីយ៉ាន់ម៉ា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ សម្តេច ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាព្រះមហាក្សត្រ និង លោក យូហេ សាសាកាវ៉ា ប្រធាន Nippon Foundation ប្រទេសជប៉ុន បានឯកភាពគ្នាក្នុងគោលបំណងបំពេញទស្សនកិច្ចរួមគ្នាទៅកាន់ប្រទេសមីយ៉ាន់ម៉ា នាពេលខាងមុខ។ ការលើកឡើងបែបនេះ នៅក្នុងជំនួបរវាង សម្ដេចតេជោ និង លោក ប្រធាន NIPPON Foundation នាព្រឹកថ្ងៃទី១១ តុលា ឆ្នាំ២០២៣ នៅវិមាន៧មករា ឆ្នាំ ២០២៣។

នៅក្នុងជំនួបនេះ លោក យូហេ សាសាកាវ៉ា បានវាយតម្លៃខ្ពស់ ចំពោះសមត្ថភាព នៃការដឹកនាំរបស់ សម្តេច ហ៊ុន សែន ដែលបានធ្វើឲ្យកម្ពុជាប្រែក្លាយពីប្រទេសដែលធ្លាប់មានសង្រ្គាម ធ្លាប់មានវិបត្តិធ្ងន់ធ្ងរ ធ្លាប់មានបញ្ហាស្មុគស្មាញជាច្រើន មកជាប្រទេសដែលមានសុខសន្តិភាពពេញលេញ និងមានការអភិវឌ្ឍជឿនលឿនដ៏អស្ចារ្យ។

បន្ថែមនេះ ក៏បានពិភាក្សាពីបញ្ហានៅមីយ៉ាន់ម៉ា រួមទាំងកិច្ចខិតខំប្រឹងប្រែង និងទឹកចិត្តរបស់សម្តេចតេជោ ដែលចង់ឲ្យមីយ៉ាន់មាមានស្ថានភាពល្អប្រសើរឡើងវិញ។ ជារួមភាគីជប៉ុន បានសម្ដែងនូវការវាយតម្លៃខ្ពស់ ចំពោះសមត្ថភាពរបស់សម្តេចតេជោ ជាតួអង្គសំខាន់ ដែលអាចផ្តល់ នូវភាពល្អប្រសើរដល់មីយ៉ាន់ម៉ារបាន ដោយសាអ្វីដែលមីយ៉ាន់ម៉ារកំពុងជួបប្រទះនោះ គឺកម្ពុជាធ្លាប់ជួបកន្លងមកហើយ ប៉ុន្តែសម្តេចតេជោបានប្រែក្លាយបញ្ហាទាំងអស់នោះ មកកាន់សន្តិភាពដ៏ល្អប្រសើរ។

ជាមួយគ្នានោះ សម្តេច និងលោក យូហេ សាសាកាវ៉ា បានឯកភាពគ្នា និងមានបំណងរួមដំណើរជាមួយគ្នា ទៅបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ារនាពេលខាងមុខ ដែលនេះគឺជាការប្តេជ្ញាចិត្តរួមគ្នារបស់មេដឹកនាំទាំងពីរ ក្នុងការឯកភាពគ្នា មានបំណងរួមដំណើរគ្នាទៅបំពេញទស្សនកិច្ចនៅមីយ៉ានម៉ា៕

Khcct banner

អត្ថបទទាក់ទង