ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី ១១ តុលានេះ បានចេញសេចក្ដីប្រកាសស្ដីពីតម្លៃសាំងនៅតាមស្ថានីប្រេងឥន្ធនៈនានា ដោយតម្លៃប្រេងសាំងធម្មតា មានតម្លែ ៤ ៣០០រៀល និងម៉ាស៊ូតមានតម្លៃ ៤ ៦៥០រៀល/ក្នុង១លីត្រ។
យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម បានប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយនានា ដោយចាប់ផ្ដើមពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ ត្រូវលក់សាំងធម្មតាក្នុង តម្លៃ ៤ ៣០០រៀល(ចុះ ២៥០រៀល) និងម៉ាស៊ូតត្រូវលក់ ៤ ៦៥០រៀល(ចុះ ២០០រៀល) ក្នុង១លីត្រ៕