ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីណែនាំមួយ នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣ សំដៅត្រៀមវិធានការទប់ទល់គ្រោះទឹកជំនន់ ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ ដើម្បីចូលរួមបង្ការ និងត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋដែលងាយរងគ្រោះ និងមានហានិភ័យខ្ពស់ដោយ គ្រោះទឹកជំនន់ នៃទន្លេស្ទឹង និងទឹកជំនន់ដោយទឹកភ្លៀងនៅតំបន់មួយចំនួនក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ព្រមទាំងធានាបាននូវសុខុមាលភាពល្អប្រសើរជូនពលរដ្ឋ។
ក្នុងសេចក្ដីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការណែនាំដល់រដ្ឋបាលខណ្ឌទាំង១៤ និងមន្ទីរ អង្គភាពចំណុះ ពិសេសរដ្ឋបាលខណ្ឌដង្កោ ខណ្ឌកំបូល ខណ្ឌព្រែកព្នៅ ខណ្ឌឫស្សីកែវ ខណ្ឌជ្រោយចង្វារ ខណ្ឌច្បារអំពៅ នូវការងារចាំបាច់មួយចំនួន។