Cctimesw1140xh150cm copy

រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលបញ្ជាឱ្យ«ឡោមព័ទ្ធទាំងស្រុង»លើតំបន់ហ្គាហ្សា

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yoav Gallant

ហ្សេរុយសាឡឹម៖ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yoav Gallant នៅថ្ងៃចន្ទ ទី៩ ខែតុលានេះបានបញ្ជាឱ្យ "ឡោមព័ទ្ធទាំងស្រុង" លើតំបន់ហ្គាហ្សាស្ទ្រីប ខណៈដែលយោធាបានវាយលុកតំបន់ប៉ាឡេស្ទីនដោយការវាយប្រហារតាមអាកាសនិងបានផ្តាច់ជីវិតទាហាន និងពលរដ្ឋប៉ាឡេស្ទីនអស់ជាច្រើននាក់។

លោក Gallant បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ជាវីដេអូដោយសំដៅទៅលើតំបន់ដែលមានប្រជាជនប្រមាណ ២ លាននាក់ថា "យើងកំពុងធ្វើការឡោមព័ទ្ធទាំងស្រុងលើហ្គាហ្សាតំបន់ហ្គាហ្សា បច្ចុប្បន្ននេះតំបន់នេះគ្មានអគ្គិសនី គ្មានអាហារ គ្មានទឹក គ្មានឧស្ម័ន ហើយកំពុងតែត្រូវបានបិតទាំងស្រុង" ។

ប៉ាឡេស្ទីន​ពិនិត្យ​មើល​ការ​ខូច​ខាត​បន្ទាប់​ពី​ការ​វាយ​ប្រហារ​តាម​អាកាស​របស់​អ៊ីស្រាអែល​នៅ​ក្នុង​ក្រុង Gaza នៅថ្ងៃ​ទី៩ ខែ​តុលា ឆ្នាំ​២០២៣

យ៉ាងហោចណាស់មនុស្ស ៧០០ នាក់ត្រូវបានសម្លាប់នៅភាគខាងត្បូងប្រទេសអ៊ីស្រាអែល នៅពេលដែលក្រុមសកម្មប្រយុទ្ធហាម៉ាសបានវាយលុកឆ្លងកាត់ព្រំដែនកាលពីថ្ងៃសៅរ៍ ដោយបានបាញ់មនុស្សនៅក្នុងសហគមន៍ និងទីប្រជុំជននានានៅជិតតំបន់ហ្គាហ្សា មុនពេលកងកម្លាំងសន្តិសុខអ៊ីស្រាអែលចាប់ផ្តើមវាយបកវិញ។

យោងតាមអង្គការដែលជួយរកសាកសពឃើញមនុស្ស ២៥០ នាក់ត្រូវបានសម្លាប់ដោយខ្មាន់កាំភ្លើងក្រុមហាម៉ាស់នៅក្នុងពិធីបុណ្យតន្ត្រីមួយដែលបានចូលរួមដោយយុវជនអ៊ីស្រាអែល និងជនបរទេសនៅជិត Kibbutz Reim ជិតតំបន់ហ្គាហ្សា៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង